សារសហព័ន្ធ​៖ ឱកាសមួយសម្រាប់ប្រធានាធិបតី Biden ​ពិនិត្យឡើងវិញនូវសមិទ្ធិផលនិងដាក់ចេញគោលនយោបាយអាទិភាព

Pham Huan - អ្នកយកព័ត៌មាន VOV នៅអាមេរិក
Chia sẻ
(VOVWORLD) - នាថ្ងៃទី ៧ កុម្ភៈ - ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ប្រធានាធិបតី លោក Joe Biden បានអានសារសហព័ន្ធនៅចំពោះមុខសភាទាំងពីរនៃសភាសហរដ្ឋអាមេរិក។ 
សារសហព័ន្ធ​៖ ឱកាសមួយសម្រាប់ប្រធានាធិបតី Biden ​ពិនិត្យឡើងវិញនូវសមិទ្ធិផលនិងដាក់ចេញគោលនយោបាយអាទិភាព - ảnh 1ប្រធានាធិបតីអាមេរិក លោក Biden អានសារសហព័មន្ធ។ (រូបថត៖ Reuters)

នេះជាសារសហព័ន្ធលើកទី២ ក្នុងអាណត្តិជាប្រធានាធិបតីរបស់លោក Biden ហើយក៏ជាឱកាសមួយសម្រាប់លោក Biden ដើម្បីពិនិត្យមើលឡើងវិញនូវសមិទ្ធិផលសម្រេចបានក្នុងរយៈពេលពីរឆ្នាំកន្លងមក ហើយកំណត់របៀបវារៈសម្រាប់ឆ្នាំបន្ទាប់។

នៅក្នុងសារសហព័ន្ធឆ្នាំនេះ លោកប្រធានាធិបតី Biden បានពិនិត្យមើលសមិទ្ធិផលសេដ្ឋកិច្ច និងនីតិប្បញ្ញត្តិដែលរដ្ឋបាលរបស់លោកបានអនុវត្តដើម្បីជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជនអាមេរិកក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដូចជា៖ ការកាត់បន្ថយអតិផរណា កាត់បន្ថយតម្លៃថ្នាំតាមវេជ្ជបញ្ជា និងតម្លៃថាមពល បង្កើនការផលិតបន្ទះឈីប semiconductor កាត់បន្ថយឱនភាពថវិកា និងកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា៖ “រឿងរបស់អាមេរិក គឺជារឿងនៃភាពរីកចម្រើន និងភាពធន់ តែងតែដើរទៅមុខ និងមិនចេះចុះញ៉ម។ អាមេរិកគឺជាប្រទេសតែមួយគត់ដែលតែងតែរឹងមាំបន្ទាប់ពីមានវិបត្តិ ហើយនោះជាអ្វីដែលយើងកំពុងធ្វើម្តងទៀត។ សេដ្ឋកិច្ចរបស់យើងមានបញ្ហាច្រើនកាលពីពីរឆ្នាំមុន។ យើងបានបង្កើតការងារចំនួន ១២ លានកន្លែងក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ច្រើនជាងអ្វីៗ ដែលប្រធានាធិបតីណាមួយបានបង្កើតក្នុងអំឡុងពេលអាណត្តិ ៤ ឆ្នាំ។ សព្វថ្ងៃនេះ កូវីដ-១៩ មិនអាចគ្រប់គ្រងជីវិតរបស់យើងបានទៀតទេ។ ហើយកាលពីពីរឆ្នាំមុន លទ្ធិប្រជាធិបតេយ្យរបស់យើងបានប្រឈមមុខនឹងការគំរាមកំហែងដ៏ធំបំផុតចាប់តាំងពីសង្គ្រាមស៊ីវិលមកម្ល៉េះ ប៉ុន្តែសព្វថ្ងៃនេះ ទោះបីជាមានផលប៉ះពាល់ក៏ដោយ ក៏លទ្ធិប្រជាធិបតេយ្យរបស់យើងមិនរងការបំផ្លាញហើយមិនចេះចុះញ៉មឡើយឡើយ”។

ទាក់ទងនឹងគោលនយោបាយការបរទេស លោកប្រធានាធិបតី Biden បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រប្រជាជនអ៊ុយក្រែន ហើយប្តេជ្ញាចំពោះសេរីភាព និងសន្តិភាព មិនត្រឹមតែនៅអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោកទៀតផង។ ស្តីពីទំនាក់ទំនងរវាងអាមេរិកនិងចិន លោកប្រធានាធិបតី Biden បាននិយាយថា លោកបានបញ្ជាក់យ៉ាងច្បាស់ជាមួយប្រធានរដ្ឋចិន Xi Jinping ថា សហរដ្ឋអាមេរិកនឹងប្រកួតប្រជែង ប៉ុន្តែមិនមែនស្វែងរកជម្លោះជាមួយប្រទេសចិននោះទេ។ លោកប្រធានាធិបតី Biden បានបញ្ជាក់ថា សហរដ្ឋអាមេរិកប្តេជ្ញាសហការជាមួយចិន លើផ្នែកដែលអាចធ្វើទៅបាន ដើម្បីជំរុញផលប្រយោជន៍អាមេរិក និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក។

លោកប្រធានាធិបតី Biden ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកកំពុងប្រមូលផ្តុំពិភពលោកដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលពីអាកាសធាតុ រហូតដល់សុខភាព អសន្តិសុខស្បៀង អំពើភេរវកម្ម និងការទន្ទ្រានទឹកដី៕

ប្រតិកម្មទៅវិញ