(VOVworld) - គេហទំព័រណ៍ Tagesschau.de ចំណុះកាណាល់ទូរទស្សន៍ជាតិអាល្លឺម៉ង់
ARD បានចុះផ្សាយអត្ថបទសរសេរដែលកោតសរសើរគោលនយោ បាយផ្លាស់ប្ដូរថ្មី
របស់វៀតណាមពិតជាត្រឹមត្រូវ ដោយជួយសេដ្ឋកិច្ចកើនឡើងនិងទាក់ទាញការវិនិ
យោគ។ការដែលសហភាពអឺរ៉ុប (EU) និងវៀតណាមទើបនឹង បានបញ្ចប់ការចរចារ
អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បានសឲ្យឃើញ យ៉ាងច្បាស់នូវប្រការ
ទាំងនេះ។តាមអត្ថបទសរសរនេះថា ក្រោយពីអនុវត្តគោល នយោបាយផ្លាស់ប្ដូរថ្មី
ឆ្នាំ១៩៨៦ វៀតណាមបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សអំពី សេដ្ឋកិច្ចនិងក្លាយទៅជាទី
មកដល់គួរឲ្យពេញនិយរបស់វិនិយោគិនបរ ទេសនានា។សម្ព័ន្ធក្រុមហ៊ុនធំៗជា
ច្រើនពីកូរ៉េខាងត្បូង ជប៉ុនបានវិនិយោគចំនួន រាប់ពាន់លានអឺរ៉ូនៅវៀតណាម។
ទន្ទឹមនឹងនោះវៀតណាមមានចំនួនប្រជាជន មានអាយុវ័យក្មេង ដោយមាន៤០%
ចំនួនប្រជាជនក្រោមអាយុ២៥ឆ្នាំ ក្នុងនោះ ភាគច្រើនគឺឧស្សាព្យាយាមនិងត្រូវ
បានបណ្ដុះបណ្ដាលល្អ។ថ្នាក់ដឹកនាំវៀតណាមក៏បានដាក់គោលដៅដល់ឆ្នាំ
២០២០នាំប្រទេសក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបមួយ៕