សារព័ត៌មានអង់គ្លេសវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធអប់រំវៀតណាម

Chia sẻ

(VOVWORLD) - កាសែត The Economist របស់អង់គ្លេស នាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទដែលសរសើរប្រព័ន្ធអប់រំវៀតណាម អាស្រ័យលើការតម្លៃខ្ពស់របស់រដ្ឋចំពោះតម្លៃអប់រំនិងសមត្ថភាពល្អរបស់ជួរគ្រូបង្រៀន។

សារព័ត៌មានអង់គ្លេសវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធអប់រំវៀតណាម - ảnh 1កាសែតអង់គ្លេស The Economist ទើបតែបានចុះផ្សាយអត្ថបទមួយ ដែលសរសើរប្រព័ន្ធអប់រំវៀតណាម។ (រូបថត៖ giaoducthoidai.vn)

យោងតាមអត្ថបទនេះ សិស្សានុសិស្សវៀតណាមកំពុងសិក្សារៀនសូត្រក្នុងប្រព័ន្ធអប់រំល្អមួយលើពិភពលោក ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈស្នាដៃឆ្នើមល្អ ក្នុងការវាយតម្លៃអន្តរជាតិចំពោះការអាន គណិតវិទ្យា និងវិទ្យាសាស្ត្រ។ ទិន្នន័យថ្មីបំផុតរបស់ធនាគារពិភពលោកបង្ហាញថា បើគិតពីពិន្ទុសិក្សាសរុប សិស្សានុសិស្សវៀតណាមមិនត្រឹមតែវ៉ាដាច់សិស្សានុសិស្សនៅប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងនៅបណ្តាប្រទេសអភិវឌ្ឍន៍ទៀតផង ដូចជាប្រទេសអង់គ្លេស និងកាណាដា។ ពិន្ទុរបស់សិស្សានុសិស្សវៀតណាមមិនបង្ហាញពីវិសមភាពយេនឌ័រ និងតំបន់ ដែលជារឿងធម្មតានៅប្រទេសដទៃនោះទេ។ អត្ថបទបានសរសេរថា សាលារៀនវៀតណាមមិនដូចនៅប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀតទេ ដោយមានការរកែលម្អតាមពេលវេលា។ ជួរគ្រូបង្រៀនវៀតណាមក៏ត្រូវបានគ្រប់គ្រងយ៉ាងល្អ ដោយទទួលបានការបណ្តុះបណ្តាលជាប្រចាំ និងការលើកទឹកចិត្តដើម្បីធ្វើឱ្យថ្នាក់រៀនកាន់តែទាក់ទាញ។

យោងតាមអត្ថបទនេះ បក្សកុម្មុយនិស្តវៀតណាមក៏យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអប់រំ ហើយធានាថាគោលនយោបាយត្រូវបានកែសម្រួលដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងស្តង់ដារបង្រៀន។ បណ្ដាខេត្តត្រូវចំណាយ ២០% នៃថវិកាសម្រាប់វិស័យអប់រំ ដែលជួយធានាសមភាពតំបន់។ សង្គមទូទៅក៏ចែករំលែកទស្សនៈអំពីការលើកកម្ពស់ការអប់រំដោយសារគ្រួសារវៀតណាមទទួលបានឥទ្ធិពលពីសតិអារម្មណ៍ខុងជឺ។ គ្រួសារមិនធូរធារក៏សុខចិត្តវិនិយោគលើការអប់រំសម្រាប់កូន៕

ប្រតិកម្មទៅវិញ