សារព័ត៌មានជាបណ្តាញផ្តល់មតិប្រកបដោយបញ្ញា និងការទទួលខុសត្រូវចំពោះប្រទេសជាតិ

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ៩ មិថុនា នៅវិមានវប្បធម៌មិត្តភាពហាណូយ បានប្រារព្ធពិធីបូកសរុប និងប្រគល់រង្វាន់សារព័ត៌មានជាតិអំពីរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន (ពានរង្វាន់ Dien Hong) លើកទី ១ - ឆ្នាំ ២០២៣។ 
សារព័ត៌មានជាបណ្តាញផ្តល់មតិប្រកបដោយបញ្ញា និងការទទួលខុសត្រូវចំពោះប្រទេសជាតិ - ảnh 1ប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់សារព័ត៌មាន Dien Hong (រូបថត៖ Trong Phu/VOV)

នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលប្រព្រឹត្តទៅក្នុងអំឡុងសម័យប្រជុំលើកទី៥ នៃរដ្ឋសភានីតិកាលទី១៥ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃទិវាលោកប្រធាន ហូជីមិញបានចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ (១១ មិថុនា ១៩៤៨ - ១១ មិថុនា ២០២៣) និងខួបលើកទី ៩៨ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៣)។ ប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីនេះ។

ថ្លែងមតិនៅពិធីប្រគល់រង្វាន់ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សារព័ត៌មានវៀតណាមក្នុងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវស្ថាប័ននានានិងម្ចាស់ឆ្នោតទូទាំងប្រទេស; បញ្ជាក់ថា សារព័ត៌មានក៏ជាបណ្តាញផ្តល់មតិប្រកបដោយបញ្ញានិងមានទំនួលខុសត្រូវចំពោះប្រទេសជាតិ។ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ពានរង្វាន់ Dien Hong បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដោយទទួលបានការឆ្លើយតបជាវិជ្ជមានពីទីភ្នាក់ងារសារព័ត៌មានទាំងជាតិ និងអន្តរជាតិ សមាគម និងសមាគមអ្នកកាសែត អ្នកសារព័ត៌មាន រួមទាំងអ្នកសហការមិនអាជីពទៀតផង។

ត្រឹមរដូវកាលទីមួយ គណៈកម្មាធិការរៀបចំបានទទួលអត្ថបទចូលរួមប្រឡងចំនួន ៣.៣២៨។ ស្នាដៃនេះត្រូវបានវិនិយោគយ៉ាងប៉ិនប្រសប់ សម្បូរទៅដោយប្រធានបទ ខ្លឹមសារច្បាស់លាស់ ទំហំធំ តាមរចនាប័ទ្ម និងទំនើបក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងនោះ ស្នាដៃសារព័ត៌មានជាច្រើន ជាមួយនឹងការរកឃើញ មានលក្ខណៈលេចធ្លោ ភាពថ្មីថ្មោង ភាពច្នៃប្រឌិត និងភាពទាក់ទាញ ត្រូវបានអ្នកអានពេញចិត្ត និងវាយតម្លៃខ្ពស់។

“ស្នាដៃដែលបានចូលរួម និងប្រគល់រង្វាន់នៅថ្ងៃនេះ គឺជាការប្រមូលផ្តុំនូវការជក់ចិត្ត និងស្មារតីនៃទំនួលខុសត្រូវ សេចក្តីស្រឡាញ់ចំពោះវិជ្ជាជីវៈ ជំនឿ និងអារម្មណ៍ដ៏ស្មោះស្ម័គ្ររបស់អ្នកនិពន្ធ និងអ្នកកាន់កាមេរ៉ា ចំពោះស្ថាប័នដែលជាតំណាងរបស់ប្រជាជន។ ភាពទាក់ទាញ និងឥទ្ធិពលដ៏ឆ្ងាយនៃស្នាដៃនេះ កាន់តែបញ្ជាក់ពីការគាំទ្រដ៏ធំធេងរបស់ប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូលចំពោះសារព័ត៌មានបដិវត្តន៍វៀតណាម ក្នុងដំណើរការដ៏រុងរឿងជិតមួយសតវត្ស តែងតែរួមដំណើរជាមួយប្រទេសជាតិក្រោមទង់របស់បក្ស”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

សូមគូសបញ្ជាក់ថា ក្នុងពិធីប្រគល់ពានរង្វាន់ Dien Hong លើកទី១ មានស្នាដៃឆ្នើមចំនួន ៦៧ ត្រូវបានជ្រើសរើសសម្រាប់ប្រគល់ពានរង្វាន់ ក្នុងនោះមានរង្វាន់ A ចំនួន ០៥ រង្វាន់; រង្វាន់ B ចំនួន ១៣ រង្វាន់; រង្វាន់ C ចំនួន ១៦ រង្វាន់; រង្វាន់លើកទឹកចិត្តចំនួន ៣១ រង្វាន់; រង្វាន់បើកទូលាយចំនួន ២ រង្វាន់។ វិទ្យុសម្លេងវៀតណាមទទួលបានរង្វាន់ចំនួន ៦ រង្វាន់៕

ប្រតិកម្មទៅវិញ