សារទូរលេខអបអរសាទរចំពោះថ្នាក់ដឹកនាំរុស្ស៊ី និងទិវាឯករាជ្យនៃរដ្ឋអ៊ីស្រាអែល

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan បានផ្ញើសារទូរលេខអបអរសាទរចំពោះប្រធានាធិបតីលោក Isaac Herzog។

         ក្នុងឱកាសដែលលោក Mikhail Mishustin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី ថ្ងៃនេះ (១៤ ឧសភា) នាយករដ្ឋមលោកន្ត្រី Pham Minh Chinh បានផ្ញើសារទូរលេខអបអរសាទរ។

          ក៏នាថ្ងៃនេះ (១៤ ឧសភា) ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃទិវាបុណ្យឯករាជ្យជាតិអ៊ីស្រាអែល (១៩៤៨ - ២០២៤) ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan បានផ្ញើសារទូរលេខអបអរសាទរចំពោះប្រធានាធិបតីលោក Isaac Herzog; នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានផ្ញើសារអបអរសាទរដល់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានផ្ញើសារទូរលេខអបអរសាទរចំពោះរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz៕

ប្រតិកម្មទៅវិញ