ស៊ុយអែតមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការអភិវឌ្ឍគមនាគមន៍ឆ្លាតវៃនិងទីក្រុងឆ្លាតវៃ

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៤ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) ឧបនាយក រដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានទទួលជួបលោក Andreas Carlson រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងលំនៅឋានស៊ុយអែត។

ស៊ុយអែតមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការអភិវឌ្ឍគមនាគមន៍ឆ្លាតវៃនិងទីក្រុងឆ្លាតវៃ - ảnh 1បនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបលោក Andreas Carlson រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងលំនៅឋានស៊ុយអែត។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ស៊ុយអែតនាបច្ចុប្បន្ននេះ បានឈានទៅ ដំណាក់កាលនៃភាពជាដៃគូសមភាព ផលប្រយោជន៍ទៅវិញទៅមក ហើយអភិវឌ្ឍន៍ កាន់តែសកម្មនិងស៊ីជម្រៅ។ ស៊ុយអែតស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មធំជាងគេទាំង ១០ របស់វៀតណាមនៅសហភាពអឺរ៉ុប (EU)។ គិតត្រឹមដំណាច់ខែមីនាឆ្នាំនេះ ទំហំ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៣៦០ លានដុល្លារអាមេរិក កើនឡើង ៩,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងវិស័យវិនិយោគ ស៊ុយអែតជាប់ ចំណាត់ថ្នាក់ទី ២៩ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ១៤០ ដែលវិនិយោគ នៅវៀតណាម ដោយមានគម្រោងនៅមានសុពលភាពទាំង១០៩ និងដើមទុនចុះ បញ្ជីសរុប ៧៣៣ លានដុល្លារអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចាត់ទុកថា ប្រទេសទាំងពីរនៅតែ មានសក្ដានុពលដ៏ធំសម្រាប់កិច្ចសហប្រតិបត្តិការ ហើយ សហគ្រាសស៊ុយអែតអាចរក ឃើញដៃគូវៀតណាមដ៏សមស្របក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ហេដ្ឋា រចនាសម្ព័ន្ធព័ត៌មាន ការផ្លាស់ប្ដូរថាមពលបៃតង បណ្តាញអគ្គីសនីឆ្លាតវៃ នវានុវត្តន៍ ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឧស្សាហកម្មបន្ទះឈីប semiconductor ជាដើម។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Andreas Carlson បានសង្កត់ធ្ងន់ថា សហគ្រាស ស៊ុយអែតវាយតម្លៃខ្ពស់ចំពោះសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យគមនាគមន៍ឆ្លាតវៃ និងទីក្រុងឆ្លាតវៃ៕

ប្រតិកម្មទៅវិញ