សម័យប្រជុំវិសាមញ្ញលើកទី៤នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៥ នឹងប្រារព្ធនៅព្រឹកថ្ងៃទី ២ ខែមីនា

Chia sẻ

(VOVWORLD) - តាមកម្មវិធី ពិធីសច្ចាប្រណិធានរបស់ប្រធានរដ្ឋនឹងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍វៀតណាម វិទ្យុសម្លេងវៀតណាម និងកញ្ចក់ទូរទស្សន៍រដ្ឋសភា។

សម័យប្រជុំវិសាមញ្ញលើកទី៤នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៥ នឹងប្រារព្ធនៅព្រឹកថ្ងៃទី ២ ខែមីនា - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំរដ្ឋសភា លើកទី ៣ រដ្ឋសភា នីតិកាលទី ១៥ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ (រូបថត៖ Phuong Hoa/TTXVN)

យោងតាមព័ត៌មានពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី ១៥ នារសៀលថ្ងៃទី ១ មីនា សម័យប្រជុំវិសាមញ្ញលើកទី ៤ នៃរដ្ឋសភាលើកទី ១៥ ដើម្បីត្រៀមរៀបចំកម្មាភិបាលកាន់ដំណែងប្រធានរដ្ឋ នឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ២ ខែមីនា នៅវិមានរដ្ឋសភា។ តាមកម្មវិធី ពិធីសច្ចាប្រណិធានរបស់ប្រធានរដ្ឋនឹងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍វៀតណាម វិទ្យុសម្លេងវៀតណាម និងកញ្ចក់ទូរទស្សន៍រដ្ឋសភា៕

ប្រតិកម្មទៅវិញ