សម័យប្រជុំលើកទី ៣៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ផ្តល់អាទិភាពដល់ការ ជំរុញកំណើនដោយផ្សាភ្ជាប់នឹងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ឧសភា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបើកសម័យប្រជុំលើកទី ៣៣។ ក្នុងសម័យប្រជុំ ពេលព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិលើរបាយការណ៍របស់ រដ្ឋាភិបាលស្ដីពីការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៣; ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងប៉ូន្មានខែដំបូងនៃឆ្នាំ២០២៤។
សម័យប្រជុំលើកទី ៣៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ផ្តល់អាទិភាពដល់ការ ជំរុញកំណើនដោយផ្សាភ្ជាប់នឹងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច - ảnh 1សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ដឹកនាំសម័យប្រជុំ។ (រូបថត៖ Nhan Sang/TTXVN)
របាយការណ៍របស់រដ្ឋាភិបាលបញ្ជាក់ថា ក្នុងឆ្នាំមុន ស្ថានភាពសេដ្ឋកិច្ចសង្គម សម្រេចជាស្ថាពរនូវគោលដៅទូទៅដែលបានកំណត់ និងទទួលបានលទ្ធផលសំខាន់ៗ ជាច្រើនលើគ្រប់វិស័យ។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ កំណើនសេដ្ឋកិច្ចត្រូវបាន លើកកម្ពស់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សា អតិផរណាត្រូវបានគ្រប់គ្រង ហើយ តុល្យភាពសំខាន់ៗត្រូវបានធានា។ ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទីមួយត្រូវ បានប៉ាន់ប្រមាណថា នឹងកើនឡើង ៥,៦៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងត្រីមាសទីមួយចាប់តាំងពីឆ្នាំ ២០២០ មក និងខ្ពស់ជាង សេណារីយ៉ូរបស់រដ្ឋាភិបាល។ ក្រៅពីនេះ សកម្មភាពផលិតកម្ម និងអាជីវកម្មបន្ត មានការវិវឌ្ឍន៍ជាវិជ្ជមាន។ ការផលិត និងនាំចេញផលិតផលកសិកម្មបន្តរក្សាសន្ទុះ កំណើន។ ទាក់ទិននឹងទិសដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗនាពេលខាងមុខ រដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើនដោយផ្សាភ្ជាប់នឹងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; ដោះស្រាយការលំបាក ឧបសគ្គ ពន្លឿនដំណើរការនៃគម្រោងជាតិសំខាន់ៗ; បន្ត រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញប្រកបដោយប្រសិទ្ធភាព ដោយផ្សាភ្ជាប់នឹង ការផ្លាស់ប្ដូរថ្មីគំរូកំណើន; អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ច វិលជុំ បង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់សេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ