សមាគមកាកបាទក្រហមវៀតណាមត្រូវជម្រុញថែមទៀតនូវគោលគំនិតមនុស្សធម៌និងសកម្មភាពមនុស្សធម៌

Chia sẻ
(VOVworld)- សមាគមកាកបាទក្រហមវៀតណាមត្រូវជម្រុញថែមទៀតនូវគោលគំនិត មនុស្សធម៌និងសកម្មភាពមនុស្សធម៌។ប្រការនេះបានអតីតប្រធានរដ្ឋ
សមាគមកាកបាទក្រហមវៀតណាមត្រូវជម្រុញថែមទៀតនូវគោលគំនិតមនុស្សធម៌និងសកម្មភាពមនុស្សធម៌ - ảnh 1
សកម្មភាពមួយរបស់សមាគមកាកបាទក្រហមវៀតណាម

(VOVworld)- សមាគមកាកបាទក្រហមវៀតណាមត្រូវជម្រុញថែមទៀតនូវគោល
គំនិតមនុស្សធម៌និងសកម្មភាពមនុស្សធម៌។ប្រការនេះបានអតីតប្រធានរដ្ឋ លោក
Truong Tan Sang ប្រធានកត្តិយសនៃមាគមកាកបាទក្រហមវៀតណាមអះអាងនៅ
ក្នុងជំនួប ធ្វើការជាមួយសមាគមនាព្រឹកថ្ងៃទី១វិច្ឆិកានៅទីក្រុងហាណូយ។ នៅទីនេះ
 លោក Truong Tan Sang មានបំណងចង់ឲ្យសមាគមកាកបាទក្រហមវៀតណាម
បន្តពង្រីក ប្រពៃណី និងមានគោលគំនិតជាច្រើនថែមទៀត​សំដៅអនុវត្តប្រកប
ដោយប្រសិទ្ធិភាព​នូវចលនាមនុស្សធម៌និងសកម្មភាពសប្បុរសធម៌ផងដែរ។

        រីឯប្រធានសមាគមកាកបាទក្រហមវៀតណាម លោកស្រី Nguyen Thi Xuan
 Thu បានឲ្យដឹងថា រហូតមកដល់ពេលនេះ សមាគមទទួលបានប្រាក់ចំនួនជាង៩៣
លាន​ដុងពីអង្គការ បុគ្គលនិងដៃគូក្នុងនិងក្រៅប្រទេស។ ពីប្រភពថវិការពោលខាងលើ
សមាគមបានអនុវត្តនូវគម្រោងការជួយសង្គ្រោះបន្ទាន់សម្រាប់គ្រួសារជាង៧៤ពាន់
គ្រួនៅខេត្តចំនួន១៥ក្នុងចំណោមខេត្តទាំង២១ដែលត្រូវរងផលប៉ះពាល់ដោយគ្រោះ
ធម្មជាតិ។ លោកស្រី Nguyen Thi Xuan Thu មានបំណងថា អតីតប្រធានរដ្ឋ លោក
Truong Tan Sang នឹងបន្តផ្តោតការយកចិត្តទុកដាក់ និងចំណាយពេលវេលាចូលរួម
រាល់សកម្មភាពនិងព្រឹត្តិការណ៍ធំៗរបស់សមាគមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ