ឯកសារនេះ ត្រូវការអនុម័តដោយស្ថាប័ន្ធនីតិប្បញ្ញត្តិរបស់ប្រទេសសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប (EU) នៅខែមេសាខាងមុខ មុនពេលត្រូវបានបោះពុម្ពផ្សាយនៅក្នុងសារលិខិតផ្លូវការរបស់ EU នៅខែឧសភា ឬខែមិថុនាឆ្នាំនេះ។
សភាអឺរ៉ុបអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី AI។ រូបថត៖ Dado Ruvic/Reuters |
ថ្លែងនៅចំពោះមុខសមាជិកសភាអឺរ៉ុប សមាជិកសភាអ៊ីតាលី លោក Brando Benifei ដែលបានជំរុញឱ្យមានការអនុម័តលើសេចក្តីព្រាងច្បាប់នេះនៅក្នុង EP បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅលើមាគ៌ាដ៏វែងឆ្ងាយក្នុងការផ្តល់សច្ចាប័នលើបទប្បញ្ញត្តិស្តីពី AI ។ លោកបានធ្វើអត្ថាធិប្បាយថា នេះគឺជាបទប្បញ្ញត្តិដំបូងគេនៅលើពិភពលោក ដែលកំណត់ផែនទីបង្ហាញផ្លូវច្បាស់លាស់ឆ្ពោះទៅរកការអភិវឌ្ឍន៍ AI ប្រកបដោយសុវត្ថិភាព និងយកមនុស្សជាមជ្ឈភាព។
បទប្បញ្ញត្តិទាក់ទងនឹងម៉ូដែល AI ដូចជា ChatGPT នឹងចូលជាធរមានក្នុងរយៈពេល ១២ ខែបន្ទាប់ពីសេចក្តីព្រាងច្បាប់ត្រូវបានចេញផ្សាយជាផ្លូវការ ខណៈដែលក្រុមហ៊ុន AI នានាត្រូវគោរពតាមបទប្បញ្ញត្តិផ្សេងទៀតក្នុងរយៈពេល ២ ឆ្នាំ ។ នៅដើមខែកុម្ភៈកន្លងទៅ ប្រទេសសមាជិកសហភាពអឺរ៉ុបបានអនុម័តលើសេចក្តីព្រាងច្បាប់ AI ខាងលើ បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងនយោបាយកាលពីខែធ្នូឆ្នាំមុន៕