សភាអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងជាមួយគុយបា

Chia sẻ
(VOVWORLD) - ដោយមានសម្លេងគាំទ្រចំនួន ៥៧ សម្លេងប្រឆាំងចំនួន ៩ និងសន្លឹកឆ្នោតស នាថ្ងៃទី ២១ មិថុនា សមាជិកសភាអឺរ៉ុប (EP) បានអនុម័តលើ កិច្ចព្រមព្រៀងសន្ទនានយោបាយនិងសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប (EU) និងគុយបា។ 
សភាអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងជាមួយគុយបា  - ảnh 1 សភាអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងជាមួយគុយបា 

(VOVworld) – ដោយមានសម្លេងគាំទ្រចំនួន ៥៧ សម្លេងប្រឆាំងចំនួន ៩ និងសន្លឹកឆ្នោតស នាថ្ងៃទី ២១ មិថុនា សមាជិកសភាអឺរ៉ុប (EP) បានអនុម័តលើ កិច្ចព្រមព្រៀងសន្ទនានយោបាយនិងសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប (EU) និងគុយបា។ នេះត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀងប្រក្រតីទំនាក់ទំនងទ្វេភាគី ហើយតាមរយៈឯកសារសំខាន់នេះ មជ្ឈដ្ឋានសមាជិកសភា EP មានគោល បំណងរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្មទ្វេភាគី ការសន្ទនានយោបាយក៏ ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំងពីរ។ ដើម្បីទទួលបានការចូល ជាធរមានជាបណ្តោះអាសន្ន រដ្ឋសភានៃបណ្ដាប្រទេស EU ត្រូវអនុម័តលើកិច្ចព្រមព្រៀងនេះ ព្រមទាំង EP នឹងត្រូវអនុម័តលើឯកសារនេះនៅសម័យប្រជុំពេញ អង្គរ។ តាមគំរោង ការបោះឆ្នោតនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខនៅទីក្រុង Strasbourg បារាំង។ មុននេះ នាខែធ្នូឆ្នាំ ២០១៦  EU និងគុយបាបានចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងទ្វេភាគីដំបូងដែលបញ្ចប់ភាពតានតឹងក្នុងទំនាក់ទំនងអស់ រយៈពេលយូរអង្វែងដោយសារ Brussels បានដាក់ទស្សនៈរបស់ខ្លួនលើបញ្ហា សិទ្ធិមនុស្សចំពោះ La Habana៕ 

ប្រតិកម្មទៅវិញ