សភាអឺរ៉ុបយកចិត្តទុកដាក់ជំរុញ FTA ជាមួយវៀតណាម

Chia sẻ
(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ នៅសម័យសួរដេញដោលស្តីអំពីស្ថានភាពការចរចារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) ជាមួយវៀតណាម (EVFTA) នៅទីស្នាក់ការនៃសភាអឺរ៉ុប (EP) នៅទីក្រុង Brussels បែលហ្ស៊ីក។

សភាអឺរ៉ុបយកចិត្តទុកដាក់ជំរុញ FTA ជាមួយវៀតណាម - ảnh 1
សភាអឺរ៉ុបយកចិត្តទុកដាក់ជំរុញ FTA ជាមួយវៀតណាម (Image: VNA)

(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ នៅសម័យសួរដេញដោលស្តីអំពីស្ថានភាពការចរចារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) ជាមួយវៀតណាម (EVFTA) នៅទីស្នាក់ការនៃសភាអឺរ៉ុប (EP) នៅទីក្រុង Brussels បែលហ្ស៊ីក។ នៅស័យសួរដេញ​
ដោលលើកនេះ ប្រធានក្រុមចរចាររបស់ EU លោក Mauro Petriccione បានអះអាង
ថា៖ វៀតណាមគឺជាប្រទេសកំពុងអភិឌ្ឍន៍ដែលដំណើរការចរចារអំពី FTA ជាលើក ដំបូងនិងជាប្រទេសអាស៊ានលើកទី ២ ដែលកំពុងឈានទៅសម្រេចដំណើការចរចារ  
 FTA ជាមួយ EU បន្ទាប់ពីសឹង្ហបុរី។ ដោយហេតុនេះ EU បានពិនិត្យមើលអំពីកំរិត អភិវឌ្ឍន៍របស់វៀតណាមហើយបង្ហាញនូវភាពម្ចាស់ការក្នុងដំណើការចរចារជាមួយ វៀតណាមដែរ។ លោក Petriccione បានសម្តែងជំនឿជាក់ថា៖ ភាគីទាំង ២ អាចបញ្ចប់ ដំណើការចរចារចុងក្រោយ នាខែ​ មិនា ខាងមុខ នៅវៀតណាម ក៏ដូចជា ការដែល EP នឹងបង្កលក្ខណៈងាយស្រួលដើម្បីកិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត ផងដែរ។ ក្នុង
ពេលនោះ អនុប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) របស់ EP លោក
Jan Zahradil បានចាត់ទុកថា៖ ដោយឈរលើលទ្ធផលទទួលបាន ក៏ដូចជា ល្បឿននៃ
ការចរចារ ភាគីទាំង ២ អាចជឿជាក់ថា៖ EVFTA នឹងត្រូវបានសម្រេចយ៉ាងឆាប់ៗ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ីកនិងជាប្រធានអង្គទូត វៀតណាមនៅខាងក្រៅ EU លោក Vuong Thua Phong បានអះអាងនូវការប្តេជ្ញាចិត្ត នយោបាយរបស់វៀតណាមក្នុងការជំរុញដំណើការចរចារកិច្ចព្រមព្រៀង EVFTA​
ជាមួយ EU ដើម្បីទទទួលបានលទ្ធផលដូចបំណងប្រាថ្នា៕

ប្រតិកម្មទៅវិញ