សភាអឺរ៉ុបបដិសេធការផ្តើមគំនិតរបស់បារាំងអំពីបណ្ដាអាសនៈទំនេរក្រោយ Brexit

Chia sẻ
(VOVWORLD) - សភាអឺរ៉ុប (EP)  បានបដិសេធការផ្តើមគំនិតដែលប្រធានាធិបតីបារាំង លោក Emmanuel Macron គាំទ្រអំពីការបំពេញបន្ថែមបណ្ដាសមាជិកសភាអឺរ៉ុបចូល ក្នុងអាសនៈទំនេរបន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU)។ 
 
សភាអឺរ៉ុបបដិសេធការផ្តើមគំនិតរបស់បារាំងអំពីបណ្ដាអាសនៈទំនេរក្រោយ  Brexit - ảnh 1 សភាអឺរ៉ុបបដិសេធការផ្តើមគំនិតរបស់បារាំងអំពីបណ្ដាអាសនៈទំនេរក្រោយ  Brexit

(VOVworld) – សភាអឺរ៉ុប (EP)  បានបដិសេធការផ្តើមគំនិតដែលប្រធានាធិបតីបារាំង លោក Emmanuel Macron គាំទ្រអំពីការបំពេញបន្ថែមបណ្ដាសមាជិកសភាអឺរ៉ុបចូល ក្នុងអាសនៈទំនេរបន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU)។ ក្នុងការបោះ ឆ្នោតនាថ្ងៃទី ៧ កុម្ភៈ បណ្ដាសមាជិកសភាបានប្រឆាំងជំទាស់ផែនការ «បញ្ជីឈ្មោះ អន្តរប្រទេស» តាមនោះ បែងចែកអាសនៈទំនេរចំនួន ៣០ ក្នុងចំណោមអាសនៈទំនេរ ចំនួន ៧៣ សំរាប់សមាជិកសភា EU ទាំងឡាយ ក្រោយ  Brexit ជំនួសឲ្យបណ្ដា ប្រទេសជាសមាជិកដោយឡែក។ ប្រធានាធិបតី Macron គាំទ្រការផ្តើមគំនិតនេះ ដោយមហិច្ឆតារបស់លោកគឺកែទម្រង់ដ៏ជ្រាលជ្រៅ  EU ក្នុងពេលដែលអង់គ្លេសចាក ចេញពីប្លុកនេះនាខែមិនាឆ្នាំ ២០១៩។ លោកក៏បានរំលឹកឡើងវិញគោលបំណងនាំ គណបក្សខឿនសាធារណៈរដ្ឋបោះជំហាន (គណបក្សកណ្ដាលឆ្វែងនិយមគាំទ្រ EU) ឡើងថ្នាក់អឺរ៉ុបមុនពេលការបោះឆ្នោត EU នាឆ្នាំ ២០១៩។ ថ្នាក់ដឹកនាំអឺរ៉ុបព្រួយបារម្ភ ថា ការផ្តើមគំនិតនេះនឹងជួបការប្រឆាំងជំទាស់របស់បេក្ខជនប្រឆាំង EU ដូច លោកស្រី Marine Le Pen ឬអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិក លោក Yanis Varoukafis៕

ប្រតិកម្មទៅវិញ