សភាអឺរ៉ុបចង់មានតួនាទីធំជាងមុនក្នុងការចរចារជាមួយអង់គ្លេស

Chia sẻ
(VOVworld) - ប្រធានសភាអឺរ៉ុបលោក Martin Schulz
នាថ្ងៃទី១៤ ធ្នូ បានព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរ
ប្រសិនបើមិនមានការចូលរួមដោយតួនាទីធំជាងមុន
របស់សមាជិកសភាអឺរ៉ុបក្នុងដំណើរការចរចារស្ដីអំពី
ការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit)។
សភាអឺរ៉ុបចង់មានតួនាទីធំជាងមុនក្នុងការចរចារជាមួយអង់គ្លេស - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំមួយរបស់សភាអឺរ៉ុបនៅStrasbourg បារាំងនាថ្ងៃទី២២ វិច្ឆិកា
(រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានសភាអឺរ៉ុបលោក Martin Schulz នាថ្ងៃទី១៤ ធ្នូ បានព្រមាន
អំពីផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើមិនមានការចូលរួមដោយតួនាទីធំជាងមុនរបស់
សមាជិកសភាអឺរ៉ុបក្នុងដំណើរការចរចារស្ដីអំពីការដែលអង់គ្លេសចាកចេញពីសហ
ភាពអឺរ៉ុប (Brexit)។ក្នុងលិខិតមួយផ្ញើជូនប្រធាន EU លោក Donald Tusk លោក
Schulz បានរិះគន់គំរោងផែនការនាបច្ចុប្បន្នដោយប្រគល់តួនាទី ស្នូលសំរាប់គណៈ
កម្មាធិការអឺរ៉ុប (EC) ខណៈដែលលៃទុកតួនាទីមិនសូវសំខាន់ សំរាប់សភាអឺរ៉ុបក្នុង
ការចរចារស្ដីអំពី Brexit។លោក Schulz ព្រមានថា សភាអឺរ៉ុប នឹងច្រានចោលកិច្ចព្រម
ព្រៀងចុងក្រោយណាក៏ដោយនៃដំណើរការចរចារពោលខាងលើ ប្រសិនបើសម្លេង
របស់សមាជិកសភាក្នុងបញ្ហានេះមិនត្រូវបានវាយតំលៃ យ៉ាងត្រឹមត្រូវ។នេះក៏ជា
សេណារីយ៉ូស្ដីអំពី Brexit ដ៏អាក្រក់បំផុតដែលភាគីទាំង អស់សុទ្ធតែចង់ជៀសវាង
 នៅពេលអង់គ្លេសមិនមានទំនាក់ទំនងណាមួយជាមួយ ទីផ្សារអឺរ៉ុបឯកភាពនោះ
ឡើយ៕

ប្រតិកម្មទៅវិញ