សមាជិកសភា Mike Johnson (កណ្តាល) |
សមាជិកសភា Mike Johnson ទទួលបានសំឡេងគាំទ្រ ២២០ សម្លេង ច្រើនជាង ៣ សំឡេងបើប្រៀបនឹងតម្រូវការ ដើម្បីក្លាយជាប្រធានសភាជាន់ទាបអាមេរិក។ ក្នុងពេលជាមួយគ្នានោះ បេក្ខភាពប្រជាធិបតេយ្យប្រធានគណៈកម្មាធិការយុត្តិធម៌សភាជាន់ទាប លោក Hakeem Jeffries ទទួលបានតែ២០៩សំឡេងប៉ុណ្ណោះ។ លោក Mike Johnson គឺជាបេក្ខជនទី ៤ ដែលត្រូវបានគណបក្សសាធារណរដ្ឋតែងតាំង។
បន្ទាប់ពីជាប់ឆ្នោត លោក Mike Johnson បានប្រកាសថា សភាជាន់ទាបអាមេរិកបានចូលធ្វើការវិញ ហើយបានប្រកាសថា សកម្មភាពនីតិប្បញ្ញត្តិដំបូងរបស់លោក គឺដើម្បីគាំទ្រអ៊ីស្រាអែល ក្នុងជម្លោះជាមួយក្រុមហាម៉ាស។ ប្រធានសភាជាន់ទាបអាមេរិកថ្មីក៏បានលើកឡើងថា លោកនឹងផ្សព្វផ្សាយច្បាប់ថវិកាដើម្បីធានាថា រដ្ឋាភិបាលអាមេរិកមិនបិទទ្វារទេ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ថ្ងៃទី ១៧ខែវិច្ឆិកា។ លើសពីនេះ លោក Mike Johson ក៏នឹងផ្តល់អាទិភាពដល់សន្តិសុខព្រំដែន និងបង្កើតគណៈកម្មការទ្វេភាគី ដើម្បីស្វែងរកមធ្យោបាយដោះស្រាយបំណុលសាធារណៈចំនួន ៣៣ ពាន់ពាន់លានដុល្លារអាមេរិក៕