ស.ប.ប.ក. ប្រកាសដំណើការសាកល្បងបាញ់កាំជ្រួចថ្មីចំនួន ២ ប្រកប ដោយជោគជ័យ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៥ ឧសភា ស.ប.ប.ក. បានបញ្ជាក់ថា៖ ប្រទេសនេះ បានបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមថ្មីប្រកបដោយជោគជ័យ ព្រមទាំង ព្រមានថា៖ ប្រទេសអាមេរិកស្ថិតនៅរយៈចម្ងាយបាញ់កាំជ្រួចប្រភេទ គ្រោះថ្នាក់នេះ ផងដែរ។ 
ស.ប.ប.ក. ប្រកាសដំណើការសាកល្បងបាញ់កាំជ្រួចថ្មីចំនួន ២ ប្រកប ដោយជោគជ័យ - ảnh 1 ស.ប.ប.ក. ប្រកាសដំណើការសាកល្បងបាញ់កាំជ្រួចថ្មីចំនួន ២ ប្រកប ដោយជោគជ័យ

(VOVworld) – នាថ្ងៃទី ១៥ ឧសភា ស.ប.ប.ក. បានបញ្ជាក់ថា៖ ប្រទេសនេះ បានបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមថ្មីប្រកបដោយជោគជ័យ ព្រមទាំង ព្រមានថា៖ ប្រទេសអាមេរិកស្ថិតនៅរយៈចម្ងាយបាញ់កាំជ្រួចប្រភេទ គ្រោះថ្នាក់នេះ ផងដែរ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. (KCNA) បានផ្សាយព័ត៌មាន នាថ្ងៃទី ១៤ ឧសភា ថា៖ ថ្នាក់ដឹកនាំនៃប្រទេសនេះ លោក Kim Jong-un បានបញ្ជានិងឃ្លាំមើលការបាញ់កាំជ្រួចសាកល្បងពោលខាងលើ ដែលត្រូវបានហៅថា Hwasong ទី ១២។ នាថ្ងៃទី ១៤ ឧសភា អាមេរិកនិងជប៉ុន បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. រៀបចំកិច្ចប្រជុំជាបន្ទាន់អំពីបញ្ហា ស.ប.ប.ក. បន្ទាប់ពីកូរ៉េខាងជើងធ្វើការសាកល្បងកាំជ្រួចថ្មី។ គណៈប្រតិភូ អចិន្ត្រៃយ៍របស់  Uruguay ប្រចាំនៅ អ.ស.ប. ប្រទេសកំពុងកាន់ដំណែងជា ប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានឲ្យដឹងថា៖ កិច្ចប្រជុំជាបន្ទាន់ពោល ខាងលើនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៦ ឧសភា។ ក្នុងពេលនោះ ស្ថាប័នកិច្ចការបរ ទេសអឺរ៉ុប (EEAS) ចំណុះសហភាពអឺរ៉ុប (EU) នាថ្ងៃដដែលក៏បានចេញសេចក្តី ប្រកាសដែលស្នើឲ្យព្យុងយ៉ាងបញ្ឈប់ភា្លមមួយរំពេចការបាញ់កាំជ្រួច លុបចោល កម្មវិធីអភិវឌ្ឍន៍កាំជ្រួចមីស៊ីលនិងអាវុធនុយក្លេអ៊ែរ ព្រមទាំង វិលត្រឡប់តុចរចារ វិញជាមួយសហគមន៍អន្តរជាតិ។  EEAS បានលើកច្បាស់ថា៖ EU ត្រៀមខ្លួនជា ស្រេចជួយឧបត្ថម្ភដំណើការចរចារនេះ។ នាថ្ងៃដដែល ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា៖ កាំជ្រួចមីស៊ីលដែល ស.ប.ប.ក. បានបាញ់មុននេះមិនគំរាមកំ ហែងទៅលើរុស្ស៊ីទេ៕ 

ប្រតិកម្មទៅវិញ