ស.ប.ប.ក. បាញ់កាំជ្រួចមីស៊ីល

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៤ កក្កដា កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ស.ប.ប.ក. បានបាញ់កាំជ្រួចមីស៊ីលមួយគ្រាប់ពីខេត្តជិតនឹងខ្សែព្រំដែនជាមួយ ចិន។
 
ស.ប.ប.ក. បាញ់កាំជ្រួចមីស៊ីល  - ảnh 1 ស.ប.ប.ក. បាញ់កាំជ្រួចមីស៊ីល 

(VOVworld) – នាព្រឹកថ្ងៃទី ៤ កក្កដា កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ស.ប.ប.ក. បានបាញ់កាំជ្រួចមីស៊ីលមួយគ្រាប់ពីខេត្តជិតនឹងខ្សែព្រំដែនជាមួយ ចិន។ តាមក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា៖ ព្យុងយ៉ាងបានបាញ់កាំជ្រួចមីស៊ីលមួយគ្រាប់ទៅលើសមុទ្រជប៉ុន ពីតំបន់ប៉ែកខាងជើងខេត្ត Pyongan។ ក្នុងពេលនោះ កាណាល់ទូរទស្សន៍ជប៉ុន NHK បានឲ្យដឹងថា៖ កាំជ្រួចពោលខាងលើអាចធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់ មុខរបស់ជប៉ុន។ បន្ទាប់ពីរឿងហេតុនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានកោះហៅកិច្ចប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខជាតិ។ ការបាញ់ កាំជ្រួចលើកនេះរបស់ព្យុងយ៉ាងបានកើតមានឡើងបន្ទាប់ពីប្រព្រឹត្តទៅការចរចាររវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ជាមួយសមភាគីអាមេរិក លោក Donald Trump ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកូរ៉ែខាង ត្បូងនៅអាមេរិក៕ 

ប្រតិកម្មទៅវិញ