សន្ទស្សន៍ PMI នៃវិស័យផលិតកម្មរបស់វៀតណាម លើសពី ៥០ ពិន្ទុ

Chia sẻ
(VOVWORLD) - យោងតាមអ្នកផ្គត់ផ្គងសន្ទស្សន៍និងប្រភពទិន្នន័យឈានមុខគេរបស់ពិភពលោក ស្តីពីការរៀបចំណាត់ថ្នាក់ឥណទានឯករាជ្យ Standard & Poor's Global (S&P Global) សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) នៃវិស័យផលិតកម្មរបស់វៀតណាមក្នុងខែសីហាបានកើនឡើងដល់ ៥០,៥ ពិន្ទុ។
សន្ទស្សន៍ PMI នៃវិស័យផលិតកម្មរបស់វៀតណាម លើសពី ៥០ ពិន្ទុ - ảnh 1រូបភាព៖ baochinhphu.vn

នេះជាលើកទីមួយហើយក្នុងពាក់កណ្តាលឆ្នាំកន្លងមក ដែលសន្ទស្សន៍ PMI របស់វៀតណាមបានកើនឡើងម្តងទៀតលើសពីកម្រិត ៥០ ពិន្ទុ។

ក្រុមហ៊ុន S&P Global បានវាយតម្លៃថា ការងើបឡើងវិញនៃវិស័យផលិតកម្មរបស់វៀតណាមដោយបានឆ្លុះបញ្ចាំងពីសញ្ញាប្រសើរឡើង។ ជាពិសេស ក្រុមហ៊ុនផលិតវៀតណាមបានកត់ត្រាការកើនឡើងនៃការបញ្ជាទិញថ្មីជាលើកដំបូងក្នុងរយៈពេលកន្លះឆ្នាំ ខណៈដែលចំនួននៃការបញ្ជាទិញនាំចេញថ្មីក៏បានកើនឡើងផងដែរ បន្ទាប់ពីរយៈពេល ៥ ខែនៃការធ្លាក់ចុះ ហើយខ្លាំងបំផុតគឺវិស័យទំនិញវិនិយោគជាមូលដ្ឋាន។ លើសពីនេះ ក្រុមហ៊ុនក្នុងប្រទេសវៀតណាមក៏បានបង្កើនសកម្មភាពទិញយ៉ាងខ្លាំងផងដែរ ដែលត្រូវបានចាត់ទុកថា ជាការកើនឡើងគួរឱ្យកត់សម្គាល់បំផុតចាប់តាំងពីខែកញ្ញាឆ្នាំមុន៕

ប្រតិកម្មទៅវិញ