សេចក្ដីថ្លែងការណ៍រួមវៀតណាម-ឥណ្ឌា

Chia sẻ
(VOVWORLD) - វៀតណាមនិងឥណ្ឌាបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌារបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចាប់ពីថ្ងៃទី ២ដល់ទី៤ មិនាឆ្នាំ២០១៨ តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind។

សេចក្ដីថ្លែងការណ៍រួមនេះឲ្យដឹងថា ភាគីទាំងពីរឯកភាពលើការរក្សាជាប្រចាំនូវដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកថ្នាក់ជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ តាមរយៈកាណាល់បក្ស រដ្ឋាភិបាល ស្ថាប័ននីតិបញ្ញាត្តិ តំបន់និងជួបប្រាស្រ័យរវាងប្រជាជន ហើយរៀបចំសម័យប្រជុំជាបន្តនៃគណៈកម្មាធិការចម្រុះថ្នាក់រដ្ឋមន្ត្រីការបរទេសក្នុងឆ្នាំ២០១៨ ដើម្បីលាតត្រដាងអនុវត្តន៍កម្មវិធីសកម្មភាពដំណាក់កាល២០១៧-២០២០។ ភាគីទាំងពីរបានឯកភាពលើកិច្ចសហប្រតិបតិ្តការសន្តិសុខការពារជាតិជាសសរទ្រូងដ៏សំខាន់និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។

        ភាគីទាំងពីរយល់ព្រមគ្នាថា ការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មគឺជាគោលដៅយុទ្ធសាស្ត្រ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ហើយដាក់គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ស្ដីពីកិច្ចសហប្រតិបតិ្តការវប្បធម៌ ឥណ្ឌាវាយតំលៃខ្ពស់ចំពោះសំណើរបើកមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅឥណ្ឌា។

        ភាគីទាំងពីរឯកភាពលើសារសំខាន់នៃការបង្កើនការតភ្ជាប់វៀតណាម-ឥណ្ឌាក៏ដូចជាអាស៊ាន-ឥណ្ឌា។ ភាគីឥណ្ឌាស្នើឲ្យវៀតណាមឆ្លៀតយកការផ្ដើមគំនិតច្នៃប្រឌិតរបស់ឥណ្ឌាលៃទុកឲ្យក្រុមប្រទេស CLMV រួមមានកញ្ចប់ឥណទានចំនួន១ពាន់លានដុល្លាអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ខាងឌីជីថល់។

        ភាគីទាំងពីរវាយតំលៃខ្ពស់ចំពោះកិច្ចសហការគ្នានៅវេទិកានានាក្នុងតំបន់និងអន្តរជាតិ ហើយអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រគ្នាក្នុងការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអ.ស.បក្នុងអាណត្តិ២០២០-២០២១ចំពោះវៀតណាមនិងក្នុងអាណត្តិ២០២១-២០២២ចំពោះឥណ្ឌា។

        ភាគីទាំងពីរសង្កត់ធ្ងន់ទៅលើសារសំខាន់និងភាពចាំបាច់នៃការគោរពយ៉ាងដាច់ខាតច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ដោយឈរលើមូលដ្ឋាននោះ ភាគីទាំងពីរគាំទ្រការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅការសម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)៕

ប្រតិកម្មទៅវិញ