សង្គមទាំងមូលរួមដៃគ្នាជួយគាំទ្រគ្រូបង្រៀននៅតាមតំបន់ជនជាតិភាគតិច

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្រៀនដែលជាជនជាតិភាគតិចចំនួន ៦៣ នាក់ ដែលត្រូវបានគេលើកតម្កើងឈ្មោះក្នុងកម្មវិធី «ចែករំលែកជាមួយលោកគ្រូអ្នកគ្រូបង្រៀន” ឆ្នាំ ២០២០ ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី ១៧ ខែវិច្ឆិកា។ 
សង្គមទាំងមូលរួមដៃគ្នាជួយគាំទ្រគ្រូបង្រៀននៅតាមតំបន់ជនជាតិភាគតិច - ảnh 1 លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam  (រូបថត៖ doanthanh nien.vn)

តាមរយៈការប្តេជ្ញាចិត្ត និងសេចក្តីប្រាថ្នារបស់លោកគ្រូអ្នកគ្រូលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអះអាងថានឹងអំពាវនាវស្ថាប័ននិងអង្គភាពគ្រប់ជាន់ថ្នាក់នានា រួមទាំងសង្គមទាំងមូល ឲ្យរួមដៃគ្នាជួយគាំទ្រនិងធ្វើឲ្យប្រសើរឡើងនូវសម្ភារៈនិងជីវវប្បធម៌ ក៏ដូចជាលើកទឹកចិត្តគ្រូបង្រៀននៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិចផងដែរ។

ទន្ទឹមនឹងនេះដែរ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ក៏បានសង្ឃឹមថា លោកគ្រូអ្នកគ្រូដែលត្រូវបានលើកតម្កើងឈ្មោះក្នុងឱកាសនេះ គប្បីធ្វើជាគំរូដ៏ភ្លឺស្វាងក្នុងវិស័យអប់រំ  ព្រមទាំង ឃោសនានិងអំពាវនាវបងប្អូនជនជាតិភាគតិចនាំកូនៗទៅសាលារៀនរក្សាការសិក្សាឲ្យបានល្អថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ