សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ ឧសភា អាជ្ញាធរខេត្ត Nakhon Phanom បានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅថៃ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen និងសមាគមថៃ-វៀតណាមខេត្ត Nakhon Phanom រៀបចំពិធីរំលឹកខួប ១៣៤ឆ្នាំ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤)។

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Pham Viet Hung បានសង្កត់ធ្ងន់ថា ពិធីនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ បង្ហាញពីចំណាប់អារម្មណ៍ដ៏ល្អប្រសើររបស់រដ្ឋបាល និងប្រជាជនខេត្ត Nakhon Phanom ចំពោះលោកប្រធានហូជីមិញ និងប្រជាជនវៀតណាម។ នេះក៏ជាឱកាសសម្រាប់ប្រជាជនវៀតណាម ដែលនៅឆ្ងាយពីមាតុប្រទេស រួមគ្នានឹករលឹកដល់ស្រុកកំណើត ដល់លោកប្រធានហូជីមិញ និងប្រវត្តិសាស្ត្រអង់អាចក្លាហានរបស់ប្រទេសជាតិផងដែរ។ ឯកអគ្គរដ្ឋទូត Pham Viet Hung បានមានប្រសាសន៍ថា៖ “រំលឹកដល់គំរូរបស់លោកប្រធានហូជីមិញ និងប្រពៃណីដ៏ថ្លៃថ្លារបស់ប្រទេសជាតិ ខ្ញុំសង្ឃឹមថា បងប្អូនជនវៀតណាមនៅថៃ ជាពិសេសនៅខេត្ត Nakhon Phanom នឹងរួមគ្នាលើកកម្ពស់ប្រពៃណីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក។ រួមចំណែកយ៉ាងសកម្មក្នុងការកសាងសង្គមនៅមូលដ្ឋាន ពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសនឹករលឹកជានិច្ចនិងសម្លឹងឆ្ពោះទៅមាតុភូមិ និងឫសគល់របស់ខ្លួន”។

សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស - ảnh 1ឯកអគ្គរដ្ឋទូត Pham Viet Hung និងតំណាងអាជ្ញាធរខេត្ត Nakhon Phanom ដាក់កម្រងផ្កានៅតំបន់តំលឹកអនុស្សាវរីយ៍លោកប្រធានហូជីមិញ។ រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំនៅថៃ

នាថ្ងៃដដែល នៅទីក្រុង Kolkata រដ្ឋធានីនៃរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាម នៃរដ្ឋ West Bengal បានរៀបចំពិធីអបអរសាទរខួបលើកទី ១៣៤ ទិវាកំណើតរបស់លោកប្រធានហូជីមិញ។ តំណាងប្រជាជន គណៈបក្ស និងមិត្តភក្តិរបស់វៀតណាមនៅទីក្រុង Kolkata បានសម្តែងការគោរពចំពោះមនោគមវិជ្ជានិងស្មារតីបដិវត្តន៍របស់លោកប្រធានហូជីមិញ ដែលបានបំផុសគំនិតសម្រាប់ប្រជាជនឥណ្ឌាជាច្រើនជំនាន់៕

ប្រតិកម្មទៅវិញ