សកម្មភាពសិល្បៈជាច្រើនសំដៅរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu

Chia sẻ
(VOVworld)-នាយប់ថ្ងៃទី១៣មិនា សប្តាហ៌វប្បធម៌ទេសចរណ៌ខេត្ត Dien Bien បានបើកជាផ្លូវការដោយមានចំណុចពិសេសគឺកម្មវិធីសិល្បៈ “ផ្កា Ban
បង្អួតសម្រស់”

សកម្មភាពសិល្បៈជាច្រើនសំដៅរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu - ảnh 1
កម្មវិធីសិល្បៈរំលឹកខួនលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu
 (រូបថតៈ baodienbienphu.vn)


(VOVworld)-នាយប់ថ្ងៃទី១៣មិនា សប្តាហ៌វប្បធម៌ទេសចរណ៌ខេត្ត Dien Bien បាន
បើកជាផ្លូវការដោយមានចំណុចពិសេសគឺកម្មវិធីសិល្បៈ “ផ្កា Ban បង្អួតសម្រស់” ។នេះជាសកម្មភាពចាប់ផ្តើមឲ្យបណ្តាសកម្មភាពឆ្ពោះទៅរំលឹកខួប លើកទី៦០
នៃទិវាជ័យជំនះ Dien Bien Phu នៅខេត្ត Dien Bien។ លោក Nguyen Minh Thong អ្នកដឹកនាំកម្មវិធីឲ្យដឹងថា៖

        “ក្នុងកម្មវិធីសិល្បៈ ផ្កា Ban បង្អួតសម្រស់មាន៣ជំពូក។ ក្នុងនោះមាន រឿង
និទានអំពីមាណព Khun និងនាង Ban។ នេះជារឿងរបស់ជនជាតិ Thai និទាន
អំពីការកកើតរបស់មនុស្សលោក ក៏ដូចជាមនោសញ្ចេតនាជិតស្និទ្ធ សមាគ្គី
ភាពរបស់បណ្តាជនជាតិវៀតណាម។ ”​

        មុននោះនាយប់ថ្ងៃដដែល មហោស្រពឃោសនាចល័តទូទាំងប្រទេស​ស្តី
អំពី “ដំណើរវិលត្រឡប់មកជាមួយ Dien Bien ”បានបិទបញ្ចប់ក្រោយរយៈពេល
៥ថ្ងៃធ្វើសកម្មភាព។ គណៈចាត់តាំងបានប្រគល់មេដាយមាសចំនួន៣០គ្រឿង
មេដាយ ប្រាក់ចំនួន១៨គ្រឿងជូនចំពោះបណ្តាកម្មវិធីសិល្បៈឆ្នើម។ លោក
Ngo Hoai Chung អនុប្រធាននាយកដ្ឋានវប្បធម៌មូលដ្ឋាន នៃក្រសួងវប្បធម៌
កីឡានិងទេស ចរណ៍វៀតណាមឲ្យដឹងថា៖

        “បន្ទាប់ពីជោគជ័យរបស់មហោស្រពលើកនេះ បណ្តាក្រុមសិល្បៈនិង ឃោសនារីករាលដាលទៅតំបន់នានា សំដៅបំរើភារកិច្ចនយោបាយរបស់
តំបន់ នីមួយៗផង និងបន្តឃោសនាអំពីការរំលឹកខួបលើកទី៦០នៃទិវាជ័យ
ជំនះ Dien Bien Phu ផង”។

        មហោស្រពឃោសនាចល័តទូទាំងប្រទេសមានការចូលរួមរបស់សិល្បៈករ សិល្បៈការិនីចំនួន១ពាន់នាក់មកពីខេត្ត ទីក្រុងចំនួន៤៨លើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ