លោក Le Van Trang អគ្គនាយករងនៃ EVNNPC ។ (រូបថត៖ Duc Dung/TTXVN) |
ដើម្បីចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២២នេះ EVNNPC បានបញ្ជាឲ្យក្រុមហ៊ុនអគ្គិសនីនិងអង្គភាពសមាជិក អនុវត្តន៍សកម្មភាពឃោសនានិងផ្សព្វផ្សាយសម្រាប់យុទ្ធនាការនេះ ដោយសមស្របទៅនឹងលក្ខណៈនៃអង្គភាពនីមួយៗ តំបន់នីមួយៗ ក្នុងបរិបទដែលស្ថានការណ៍ជំងឺរាតត្បាតកូវីដ-១៩នៅតែស្មុគស្មាញ។ អង្គភាពជាសមាជិករបស់ EVNNPC ក៏បានបង្ហោះព័ត៌មានអំពីយុទ្ធនាការនៅលើបណ្តាញ៖ គេហទំព័រនិងកម្មវិធីថែទាំអតិថិជន cskh.npc.com.vn។
ជាមួយនឹងសកម្មភាពគាំទ្រយុទ្ធនាការមួយម៉ោងសម្រាប់ភពដែនដីឆ្នាំ២០២២ ដូចជា៖ ពិធីបំផុសចលនា ក្បួនដង្ហែរកង់ ការរៀបចំផ្សារទំនើបបៃតងខ្នាតតូច "ដូរក្រដាសយកដើមឈើ" អគ្គក្រុមហ៊ុនបានបន្តផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវសារនៃយុទ្ធនាការនេះទៅកាន់សាធារណៈជន ដើម្បីឱ្យមនុស្សគ្រប់គ្នាយល់ថាធនធានថាមពលនៅលើផែនដីគឺមានកម្រិត ហើយបុគ្គលម្នាក់ៗត្រូវតែមានការយល់ដឹងអំពីការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ ដើម្បីរួមចំណែកយ៉ាងវិជ្ជមានក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
នៅវៀតណាម យុទ្ធនាការមួយម៉ោងសម្រាប់ភពផែនដី ត្រូវបានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម អញ្ជើញធ្វើជាអធិបតីនិងរៀបចំឡើងតាំងពីឆ្នាំ ២០០៩ ដោយបានទាក់ទាញចំណាប់អារម្មណ៍និងការគាំទ្ររបស់ប្រជាជននៅក្នុងខេត្ត-ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស៕