សកម្មជួយឧបត្ថម្ភដើម្បីបញ្ជូនពលករវៀតណាមពីលីបីត្រឡប់មកប្រទេសវិញ

Chia sẻ
Vovworld-បណ្ដាពលករចុងក្រោយកំពុងបានបញ្ជូនចេញពីដំបន់កើតមាន​ឡើងជំលោះនៅលីបីដើម្បីទៅកាន់ដំបន់សុវត្ថិភាព។ 
សកម្មជួយឧបត្ថម្ភដើម្បីបញ្ជូនពលករវៀតណាមពីលីបីត្រឡប់មកប្រទេសវិញ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (VOV)

        Vovworld-បណ្ដាពលករចុងក្រោយកំពុងបានបញ្ជូនចេញពីដំបន់កើតមាន​ឡើងជំលោះនៅលីបីដើម្បីទៅកាន់ដំបន់សុវត្ថិភាព។ ព័ត៌មាននេះត្រូវបានអ្នក​នាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh អះអាងនាថ្ងៃទី១៤​សីហានៅសន្និសីទកាសែតប្រចាំ។ តាមលោក Le Hai Binh ថា គិតមកដល់ថ្ងៃ​ទី
១៣សីហា បានមានពលករវៀតណាមនៅលីបីចំនួន៩០៧នាក់បានត្រឡប់​មក
ប្រទេសវិញនិងពលករ២៩៤នាក់ទៀតបានទៅប្រទេសជិតខាង។ នាបច្ចុប្បន្ន​ការងារបញ្ជូនពលករវៀតណាមទាំងអស់ត្រឡប់មកប្រទេសវិញកំពុងបាន​អនុវត្ត
សកម្ម។

        “ជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃកន្លងមក ក្រសួងការបរទេសបានបញ្ជាស្ថាប័ន​ដំណាងការទូតនៅប្រទេសទាក់ទិនធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចសាម៉ី​ជួយឧបត្ថម្ភពលករវៀតណាមត្រឡប់មកប្រទេសវិញបណ្ដាក្រសួងនិងស្ថាប័ន​ដំណាងការទូតនៅបណ្ដាប្រទេសកំពុងសហការជិតស្និទ្ធជាមួយគ្នាដើម្បី​សហការឲ្យពលករវៀតណាមចេញពីលីប៉ីត្រឡប់មកប្រទេសវិញ។”

        ឆ្លើយសំនួរស្នើរឲ្យដឹងអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែល​នាយកដ្ឋាន
គ្រប់គ្រងឆ្លងដែនថៃចាប់ផ្ដើមអនុវត្តគោលនយោបាយទិដ្ឋកាចាប់ពីថ្ងៃទី១២សីហា
ឆ្នាំ២០១៤ តាមនោះពលរដ្ឋវៀតណាមក៏ដូចជាប្រទេសផ្សេងៗ​ចង់ឆ្លងដែនចូលថៃ
ដោយគោលដៅមិនមែនធ្វើទេសចរណ៍សុទ្ធតែត្រូវសូមទិដ្ឋកាពីស្ថានទូតថៃមុន។
លោក Le Hai Binh បានសង្កត់ធ្ងន់ថា ចំពោះព័ត៌មាន​ពោលខាងលើ ស្ថានទូតវៀត
ណាមប្រចាំនៅថៃបាននិងកំពុងធ្វើការជាមួយ​ស្ថាប័នមានសមត្ថកិច្ចដើម្បីបញ្ជាក់
ព័ត៌មាននេះ។

        ទាក់ទិនដល់ការដែលនាពេលថ្មីៗនេះ នាថ្ងៃទី១១សីហា ចិនបានឲ្យផ្សព្វ​
ផ្សាយ​​ផែនទីអំពីខ្សែផ្លូវ៩កំណាត់មិនសមហេតុសមផលនៅ​សមុទ្រខាងកើត
លោក Le Hai Binh ជាថ្មីម្ដងទៀតសង្ក់តធ្ងន់ថា វៀតណាមមាន​អធិបតេយ្យ​ភាព​មិនអាចប្រកែកបានចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ រាល់​សេចក្តីថ្លែងការអធិបតេយ្យភាពនិងគ្រប់សកម្មភាពចំពោះ​ប្រជុំកោះទាំងពីរនេះ​
សុទ្ធតែ​មោឃៈ៕

ប្រតិកម្មទៅវិញ