សិក្ខាសាលាអំពីសមុទ្រខាងកើតនៅសភាអឺរ៉ុប

Chia sẻ
(VOVWORLD) -នាថ្ងៃទី២១ វិច្ឆិកា មូលនិធិ Gabriel Peri របស់បារាំងបានរៀបចំសិក្ខាសាលា អន្តរជាតិស្ដីពីសមុទ្រខាងកើតនៅសភាអឺរ៉ុប នៅទីក្រុងព្រុចស៊ែល របស់ បែលហ្ស៊ិក។ 
សិក្ខាសាលាអំពីសមុទ្រខាងកើតនៅសភាអឺរ៉ុប - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ TTXVN)

សិក្ខាសាលានេះមានការចូលរួមរបស់អ្នកប្រាជ្ញ អ្នកជំនាញការ មេធាវី សាស្ត្រាចារ្យ អ្នកការទូតជាច្រើនកុះករមកពីអង់គ្លេស បែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី អាមេរិក បារាំងនិងស្វីស។

        នៅសិក្ខាសាលានេះ អ្នកប្រាជ្ញជាច្រើនវាយតំលៃថា នាពេលកន្លងទៅ មាន ការផ្លាស់ប្ដូរមួយចំនួនទាក់ទិនដល់តំបន់សមុទ្រខាងកើតដូចជាគោលនយោបាយស្ដីពីការនេសាទ និងបញ្ហាការពារបរិស្ថាន។ បណ្ដាអ្នកប្រាជ្ញចាត់ទុកថា នេះជាឱកាស ដើម្បីវាយតំលៃអំពីស្ថានភាព ជាពិសេសគឺប្រតិកម្មនិងសកម្មភាពរបស់ភាគីទាក់ ទិននានាក្រោយពីសាលក្រមរបស់តុលាការអចិន្ត្រៃទីក្រុងឡាអេ (ហូឡង់) កាល ពីខែកក្កដាឆ្នាំ២០១៦ ព្រមទាំងលើកឡើងនូវដំណោះស្រាយជាច្រើនចំពោះភាព តានតឹងនៅតំបន់សមុទ្រខាងកើត ហើយសុទ្ធតែឯកភាពថា ច្បាប់អន្តរជាតិត្រូវជា មូលដ្ឋានសំរាប់គ្រប់ដំណោះស្រាយ៕

ប្រតិកម្មទៅវិញ