វៀតណាម-អាមេរិកជំរុញទំនាក់ទំនងសហប្រតិបត្តិការដើម្បីសន្តិភាពស្ថិរភាពក្នុងដំបន់

Chia sẻ
Vovworld-ទទួលសេចក្តីអញ្ចើញរបស់ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម 
វៀតណាម-អាមេរិកជំរុញទំនាក់ទំនងសហប្រតិបត្តិការដើម្បីសន្តិភាពស្ថិរភាពក្នុងដំបន់ - ảnh 1
វៀតណាម-អាមេរិកជំរុញទំនាក់ទំនងសហប្រតិបត្តិការដើម្បីសន្តិភាពស្ថិរភាពក្នុងដំបន់ (VOV)

        Vovworld-ទទួលសេចក្តីអញ្ចើញរបស់ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម គណៈប្រតិភូជាន់ខ្ពស់កងទ័ព​អាមេរិក​ដឹកនាំដោយនាយឧត្តមសេនីយ៍ Martin Dempsey ប្រធានគ្រុមប្រឹក្សា​កងទ័​ព
អាមេរិកបានមកបំពេញទស្សនកិច្ចនៅវៀតណាម។

        នៅការជួបសន្ទនានាព្រឹកថ្ងៃទី១៤សូហាឧត្តមសេនីយ៍ឯក Do Ba Ty បាន​
ចាត់ទុកថា​នេះជាដំណើរទស្សនកិច្ចមានអត្ថន័យសំខាន់របស់ថ្នាក់ដឹក​នាំកងទ័ព
​អាមេរិក។ ឧត្តមសេនីយ៍ឯកបានជឿជាក់ថា​ដំណើរទស្សនកិច្ចនឹងបង្កើតសញ្ញា​សម្គាល់យ៉ាងខ្លាំងក្លាសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ​រវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ សមស្របនឹងទំនាក់ទំនងដៃគូលើ​គ្រប់វិស័យដែលបានបង្កើតរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផល
វិបាកនៃសង្គ្រាម ស្វែងរកជួយសង្គ្រោះជាដើម។

        តាមរបៀបវារៈ លោក Martin Dempsey នឹងមកជួបសម្ដែងការគួរសម​
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក
Phung Quang Thanh និងទៅទស្សនាទីក្រុង Da Nang ទៀតផង៕

ប្រតិកម្មទៅវិញ