នៅទីស្នាក់ការបេសកកម្មអចិន្ត្រៃយ៍ឡាវប្រចាំអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ជឿជាក់ថា ប្រទេសឡាវនឹងបន្តទទួលបានជោគជ័យលើគ្រប់ជ្រុងជ្រោយ លើកកម្ពស់តួនាទីនិងឋានៈរបស់ខ្លួនលើឆាកអន្តរជាតិដោយឥតឈប់ឈរ។ ឯកអគ្គរដ្ឋទូតក៏បានអះអាងថា បេសកកម្មអចិន្រ្តៃយ៍វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយឡាវនាពេលខាងមុខ ជាពិសេសគាំទ្រប្រទេសឡាវឱ្យទទួលតួនាទីជាប្រធានគណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងញូវយ៉ក (ANYC) ឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ TTXVN |
នៅទីស្នាក់ការបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ជឿជាក់ថា កម្ពុជានឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លា ប្រកបដោយវិបុលភាព។ លោកឯកអគ្គរដ្ឋទូតក៏មានបំណងចង់បន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងរវាងបេសកកម្មទាំងពីរនៅបណ្តាញទ្វេភាគី ក៏ដូចជាវេទិកាពហុភាគី ជាពិសេសគឺអាស៊ាន និងអង្គការសហប្រជាជាតិ៕