វៀត​ណាម​សង្កត់​ធ្ងន់​លើ​ភាព​ចាំបាច់​ក្នុង​ការ​លើក​កម្ពស់​ប្រសិទ្ធភាពប្រតិបត្តិការរបស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

Chia sẻ
(VOVWORLD) - ចាំបាច់ត្រូវពង្រឹងសារៈសំខាន់នៃការសម្របសម្រួល និងការចែករំលែកព័ត៌មានរវាងមហាសន្និបាត និងទីភ្នាក់ងារសំខាន់ៗរបស់អង្គការសហប្រជាជាតិ ក៏ដូចជាធានាតម្លាភាពក្នុងដំណើរការកសាងសេចក្ដីសម្រេចចិត្ត ត្រិះរិះអំពីកត្តាសមភាពយេនឌ័រ និងតំណាងភូមិសាស្រ្តនៅពេលតែងតាំងមុខតំណែងដឹកនាំរបស់អង្គការសហប្រជាជាតិ។
វៀត​ណាម​សង្កត់​ធ្ងន់​លើ​ភាព​ចាំបាច់​ក្នុង​ការ​លើក​កម្ពស់​ប្រសិទ្ធភាពប្រតិបត្តិការរបស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (ខាងស្ដាំ)

មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ កាលពីថ្ងៃទី ៧  វិច្ឆិកា បានពិភាក្សានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមប្រធានបទ លើកកម្ពស់ ប្រសិទ្ធភាពប្រតិបត្តិការរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាស្ថាប័នពិភាក្សា ចេញសេចក្ដីសម្រេចចិត្ត និងមានលក្ខណៈតំណាងដ៏ធំទូលាយបំផុតរបស់អង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ចាំបាច់ត្រូវពង្រឹងសារៈសំខាន់នៃការសម្របសម្រួល និងការចែករំលែកព័ត៌មានរវាងមហាសន្និបាត និងទីភ្នាក់ងារសំខាន់ៗរបស់អង្គការសហប្រជាជាតិ ក៏ដូចជាធានាតម្លាភាពក្នុងដំណើរការកសាងសេចក្ដីសម្រេចចិត្ត ត្រិះរិះអំពីកត្តាសមភាពយេនឌ័រ និងតំណាងភូមិសាស្រ្តនៅពេលតែងតាំងមុខតំណែងដឹកនាំរបស់អង្គការសហប្រជាជាតិ។ តំណាងវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលបច្ចុប្បន្ន មហាសន្និបាតអង្គការសហប្រជាជាតិចាំបាច់ត្រូវផ្តល់អាទិភាពលើការបង្កើនការខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយ និងជួយឧបត្ថម្ភអនុវត្តន៍របៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ