រដ្ឋធានីកូឡុំបូនាពេលយប់ (រូបថតៈ srilankaholidays) |
ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧ វេទិកានយោបាយអាស៊ី-អឺរ៉ុបបានក្លាយទៅជាយន្តការសហប្រតិបត្តិការអន្តរតំបន់ជាប្រចាំរវាងគណបក្សនយោបាយនានាដែលជាសមាជិកនៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (IACPP)។
នៅឯវេទិកានយោបាយអាស៊ី - អឺរ៉ុបលើកទី ៣ នេះ ប្រតិភូនៃភាគីនានាបានពិភាក្សាពីបញ្ហាសេដ្ឋកិច្ច-សង្គម ដែលកំពុងលេចធ្លោនៅអាស៊ី ជាពិសេសបញ្ហាកំណើនប្រជាជនវ័យចំណាស់និងធ្វើការវិភាគលើបញ្ហាប្រឈមផ្នែកសន្តិសុខសង្គម ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់គណបក្សនយោបាយនានាក្នុងការដោះស្រាយបញ្ហាប្រឈម។
ភាគីនានាបានចូលរួមក្នុងវេទិកានេះបានអនុម័តលើសេចក្តីថ្លែងការណ៍កូឡុំបូ ដោយសង្កត់ធ្ងន់ទៅលើបញ្ហាកំណើនប្រជាជនវ័យចំណាស់ ដែលកំពុងក្លាយជាបញ្ហាប្រឈមជាសកលនិងបញ្ជាក់ពីតួនាទីសំខាន់របស់គណបក្សនយោបាយនៅក្នុងការជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសនានាទប់ទល់ប្រកបដោយប្រសិទ្ធភាពជាមួយនឹងបញ្ហាប្រឈម។
ក៏នៅរដ្ឋធានីកូឡាំបូលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានអនុវត្តន៍កិច្ចប្រជុំលើកទី៣២ ដោយផ្តោតសំខាន់លើការពិភាក្សាចំពោះទិសដៅក៏ដូចជា កម្មវិធីធ្វើសកម្មភាពរបស់ ICAPP នាពេលខាងមុខ។ គណបក្សនយោបាយទាំងអស់ បានព្រមព្រៀង ជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនៅទ្វីបអាស៊ីជាមួយគណបក្សនយោបាយនៃតំបន់ផ្សេងៗផងដែរ។
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម បានចូលរួមយ៉ាងសកម្មក្នុងបណ្តាជំនួបពិភាក្សា និងរួមចំណែកប្រកបដោយប្រសិទ្ធភាពនៅបណ្តាសកម្មភាពនៃវេទិកានយោ បាយអាស៊ី-អឺរ៉ុប លើកទី៣ និងកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ផងដែរ៕