វៀតណាមមានឱកាសជាច្រើន ក្នុងការទាក់ទាញទុន FDI​ប្រកបដោយ​គុណភាព​ខ្ពស់

Chia sẻ
(VOVWORLD) - នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងនៅតែមានការលំបាក។
 

ក្នុងឆ្នាំ ២០២២ ទុន ចុះបញ្ជីថ្មី កែសម្រួល និងការបណ្ដាក់ទុនទិញភាគហ៊ុនសរុបរបស់វិនិយោគិនបរទេសនៅវៀតណាមសម្រេចបានប្រមាណ ២៧.៧២ ពាន់លានដុល្លារអាមេរិក។ គួរកត់សម្គាល់ថា ទុនត្រូវបានបើកចំណាយសម្រេចបានប្រមាណ ២២,៤ ពាន់លានដុល្លារអាមេរិក កើន ១៣,៥% បើប្រៀបធៀបនឹងឆ្នាំ ២០២១។ យោងតាមការវិភាគរបស់អ្នកជំនាញថា វៀតណាមកំពុងមានកាលានុវត្តភាពជាច្រើន ដើម្បីទាក់ទាញលំហូរទុនវិនិយោគផ្ទាល់(FDI) ប្រកបដោយគុណភាពខ្ពស់ ក្នុងឆ្នាំ ២០២៣។

ក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចខែធ្នូ ឆ្នាំ ២០២២ និងការព្យាករណ៍សម្រាប់ឆ្នាំ ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (WB) បានវាយតម្លៃថា វៀតណាមមានគុណសម្បត្តិលេចធ្លោបើប្រៀបធៀបនឹងគូប្រជែងដូចជា៖ តម្លៃពលកម្មទាប ទីតាំងភូមិសាស្រ្តអំណោយផល (នៅជិតមជ្ឈមណ្ឌលផលិតកម្មភាគខាងត្បូងរបស់ចិន) ស្ថិរភាពនយោបាយ និងមានអនុគ្រោះជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងនៅតែមានការលំបាក។ ទោះបីជាយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងមូលដ្ឋានរួម វៀតណាមនៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់លំហូរទុន FDI ។ វៀតណាមនៅតែត្រូវបានចាត់ទុកថាជាជម្រើសយុទ្ធសាស្ត្រសម្រាប់ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ យោងតាមអ្នកជំនាញបានឲ្យដឹងថា រួមជាមួយនឹងការជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ យន្តការ និងគោលនយោបាយជួយឧបត្ថម្ភនានារបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំបន់នានា នឹងបង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ទាំងក្នុងរយៈពេលខ្លី និងវែង ហើយជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមបន្តទាក់ទាញទុនវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ