|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងជាប្រធានក្រុមប្រឹក្សាជាតិអំពី
អប់រំនិងអភិវឌ្ឍន៍ធនធានមនុស្សបានធ្វើអធិបតីសម័យប្រជុំលើកទី២ (nguyentandung.org) |
Vovworld-នាព្រឹកថ្ងៃទី២៥កុម្ភៈនៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung និងជាប្រធានក្រុមប្រឹក្សាជាតិអំពីអប់រំនិងអភិវឌ្ឍន៍
ធនធានមនុស្សបានធ្វើអធិបតីសម័យប្រជុំលើកទី២ ក្រុមប្រឹក្សាដើម្បីស្ដាប់និង
ពិភាគ្សាលើគំរោងការសំខាន់ចំនួន៣ក្នុងវិស័យអប់រំ។ សន្និដ្ឋាននៅកិច្ចប្រជុំ
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរគណៈតាក់តែងប្រមូលមតិយោបល់នៃសមាជិកក្រុមប្រឹក្សាដើម្បីកែប្រែនិងសុក្រិដ្ឋដាក់ជូនកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលលាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តលេខ២៩របស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ជូននាយករដ្ឋមន្ត្រីពិនិត្យអនុម័តក្នុងខែមិនាខាងមុខ។ នាយករដ្ឋមន្ត្រីបានសំណូមពរកម្មវិធីសកម្មភាពត្រូវក្ដាប់ជាប់និងជាក់ស្ដែងសេចក្តី
សំរេចចិត្តរបស់មជ្ឈឹមជាមួយភារកិច្ចដំណោះស្រាយស្នូលចំនួន៩ ទន្ទឹមនឹងនោះពិនិត្យឡើងវិញបញ្ជីឈ្មោះជាក់ស្ដែងរបស់គំរោងការដើម្បីអនុវត្ត ដំណើការអនុវត្តយកចិត្តទុកដាក់ជាពិសេសដល់ចរិតលក្ខណៈលទ្ធភាព។
នៅសម័យប្រជុំនាព្រឹកថ្ងៃទី២៥កុម្ភៈ នាយករដ្ឋមន្ត្រីបានផ្ដល់មតិអំពីរបាយការណ៍ស្ដីពីការបង្កើតគណៈកម្មាធិការជាតិអំពីការផ្លាស់ប្តូរថ្មីអប់រំនិងបណ្ដុះបណ្ដាល៕