វៀតណាមបំផុសខែកម្មករនៅខេត្ត ក្រុងជាច្រើន

Chia sẻ
(VOVWORLD) - ក្នុងខែឧសភាខាងមុខ បណ្ដាសហជិពមូលដ្ឋាននៅទីក្រុងហូជីមិញនឹងរៀបចំសកម្មភាពជាច្រើន ជាពិសេសគឺសកម្មភាពជួយទំនុកបម្រុងសមាជិកសហជីព និងពលករដែលមានស្ថានភាពរស់នៅលំបាក។

នាព្រឹកថ្ងៃទី២៥ ខែមេសា សម្ព័ន្ធពលករទីក្រុងហូជីមិញបានរៀបចំពិធីបំផុស “ខែកម្មករ” ឆ្នាំ២០២១ ដោយមានសកម្មភាពទំនុកបម្រុងជាច្រើនសម្រាប់ជួរកម្មករ និយោជិត និងពលករ។ តាមនោះ ក្នុងខែឧសភាខាងមុខ បណ្ដាសហជិពមូលដ្ឋាននៅទីក្រុងហូជីមិញនឹងរៀបចំសកម្មភាពជាច្រើន ជាពិសេសគឺសកម្មភាពជួយទំនុកបម្រុងសមាជិកសហជីព និងពលករដែលមានស្ថានភាពរស់នៅលំបាក។ ទន្ទឹមនឹងនោះ លើកទឹកចិត្តបងប្អូនពលករប្រឡងប្រណាំងហាត់ពត់លត់ដំ លើកកំពស់សមត្ថភាពក្នុងការបង្កបង្កើនផលផងដែរ។ ក្នុងឱកាសនេះដែរ សម្ព័ន្ធពលករទីក្រុងហូជីមិញ បានប្រគល់អំណោយចំនួន៨៤កញ្ចប់ជូនសមាជិកសហជីព និងពលករដែលមានស្ថានភាពរស់នៅលំបាក។

នារសៀលថ្ងៃទី២៤ ខែមេសា សម្ព័ន្ធពលករទីក្រុងដាណាំង បានរៀបចំពិធីបំផុសខែកម្មករ ផងដែរ។ នៅពិធីនេះ សម្ព័ន្ធពលករទីក្រុងបានប្រគល់ផ្ទះមេត្រីភាពចំនួន២២ខ្នងក្នុងតម្លៃសរុប ៥៦០ លានដុង ជូនដល់សមាជិកសហជីព ពលករ កម្មករដែលជួបការលំបាកខាងលំនៅដ្ឋាន។ ក្នុងខែកម្មករ សម្ព័ន្ធពលករទីក្រុងនឹងរៀបចំសកម្មភាពផ្សេងៗជាច្រើនទៀតដូចជា៖ ផ្សារណាត់កម្មករ ការពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនកម្មករ ពលករដែលមានស្ថានភាពរស់នៅលំបាក ឬប្រគល់អំណោយចំនួន ៥០០០កញ្ចប់ជូនកម្មករក្រីក្រ ជាដើម៕

ប្រតិកម្មទៅវិញ