វៀតណាមនិងនូវែលសេឡង់ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់ នាព្រឹកថ្ងៃទី ៥ ខែធ្នូ នៅសកលវិទ្យាល័យ Waikato ទីក្រុង Hamilton ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការអប់រំ វៀតណាម - នូវែលហ្សេឡង់ ក្រោមប្រធានបទ “ឱកាសសហប្រតិបត្តិការរវាងវៀតណាម និងនូវែលសេឡង់ លើវិស័យអប់រំទូទៅ”។



វៀតណាមនិងនូវែលសេឡង់ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - ảnh 1ទិដ្ឋភាពនៃវេទិកា។ (រូបថត៖ VOV)

ថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា នៅឆ្នាំ ២០៣៥ ប្រជាជនវៀតណាមប្រមាណ ៣,៥លាននាក់ មានតម្រូវការក្នុងការបណ្តុះបណ្តាលនៅសកលវិទ្យាល័យ ចំនួននេះគឺកើនឡើងទ្វេដងនៃចំនួននិស្សិតសាកលវិទ្យាល័យក្នុងឆ្នាំ ២០១៩។ ក្នុងចំណោមទឹកប្រាក់សរុបចំនួន ៤៥០ ពាន់លានដុល្លារដែលវៀតណាមបានទាក់ទាញការវិនិយោគពីបរទេសចូលមកក្នុងប្រទេសវៀតណាម មានគម្រោងចំនួន ៥០០  មានទុនវិនិយោគប្រមាណ ៥ ពាន់លានដុល្លារអាមេរិក ដែលវិនិយោគផ្ទាល់លើវិស័យអប់រំ និងបណ្តុះបណ្តាល។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖  “នូវែលហ្សេឡង់គឺជាប្រទេសមួយដែលមានប្រព័ន្ធអប់រំដែលមានការអភិវឌ្ឍ និងប្រព័ន្ធអប់រំឧត្តមសិក្សាមានគុណភាពខ្ពស់ និងមានកិត្យានុភាពជួរមុខនៅក្នុងពិភពលោក។ ដូច្នេះ ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ គឺជាតម្រូវការចាំបាច់ ហើយនេះគឺជាផ្នែកមួយដែលអាចនិយាយបានថា មានសារៈសំខាន់បំផុតក្នុងការអនុវត្តកម្មវិធីសកម្មភាពរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ”។

វៀតណាមនិងនូវែលសេឡង់ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ គឺជាតម្រូវការចាំបាច់។ (រូបថត៖ VOV)

តាងនាមរដ្ឋាភិបាលនូវែលហ្សេឡង់ អគ្គនាយកនៃស្ថាប័នអប់រំនូវែលសេឡង់ លោក Grant McPherson បានអះអាងថា វេទិកានេះគឺជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការបង្កើនការចែករំលែកព័ត៌មានអប់រំរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី; ពង្រឹងកិច្ចសហប្រតិបត្តិការសិក្សា ក៏ដូចជាការអប់រំ និងវប្បធម៌ ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនៅតែមានសក្កានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីសម្ពោធសមាគមមិត្តភាពនូវែលសេឡង់-វៀតណាម; ពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១០ រវាងសាកលវិទ្យាល័យឈានមុខរបស់វៀតណាម និងនូវែលសេឡង់។

មុននោះ ក៏នាព្រឹកថ្ងៃទី៥ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ Waikato ផងដែរ៕

ប្រតិកម្មទៅវិញ