វៀតណាមនិងថៃជាប្រទេសចំនួន២ដែលស្រូបយកជិត៥០%នៃបរិមាណអង្ករនាំចេញលើពិភពលោក

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី១៤ តុលា នៅទីក្រុងហូជី
មិញ ភាគខាងត្បូងវៀត ណាម ក្រសួងកសិកម្មនិងអភិ
វឌ្ឍន៍ជនបទវៀតណាម វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករ
អន្តរជាតិនិងសម័្ពន្ធក្រុមហ៊ុនវៀតណាមបានសហការ
រៀបចំវេទិការអនាគតស្រូវអង្ករអាស៊ីអាគ្នេយ៍ លើកទី២ឆ្នាំ២០១៥។ 
វៀតណាមនិងថៃជាប្រទេសចំនួន២ដែលស្រូបយកជិត៥០%នៃបរិមាណអង្ករនាំចេញលើពិភពលោក - ảnh 1

(VOVworld) - នាព្រឹកថ្ងៃទី១៤ តុលា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរ
ជាតិនិងសម័្ពន្ធក្រុមហ៊ុនវៀតណាមបានសហការរៀបចំវេទិការអនាគតស្រូវអង្ករ
អាស៊ីអាគ្នេយ៍ លើកទី២ឆ្នាំ២០១៥។ នៅទីនេះ អ្នករៀបចំគោលនយោបាយនិងអ្នក
ជំនាញការស្រូវអង្ករជាង១០០ នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥បានពិភាគ្សា
អំពីឱកាស សក្ដានុភាពនិង ការសាកល្បងដែលផ្នែកស្រូវអង្ករកំពុងប្រឈមមុខនា
ពេលបច្ចុប្បន្ន។វេទិការបានផ្ដោតលើបញ្ហាសំខាន់ៗដូចជា តួនាទីរបស់គោលនយោ
បាយក្នុងការជួយឧបត្ថម្ភ កសិករប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងផលិតកម្មស្រូវអង្ករ
ធ្វើយ៉ាងម៉េចដើម្បី ធានាឲ្យគ្រួសារកសិករតូចតាចទាក់ទងនឹងបច្ចេកវិទ្យាខ្ពស់។
តំបន់អាស៊ីអាគ្នេយ៍នាបច្ចុប្បន្នរួមវិភាគទាន២៥%នៃបរិមាណស្រូវអង្ករនៅទូទាំង
ពិភពលោកក្នុងនោះវៀតណាមនិងថៃជាប្រទេសនាំចេញស្រូវអង្ករធំបំផុតចំនួន២
នៅតំបន់ ដោយ ស្រូបយកជិត៥០%នៃបរិមាណស្រូវអង្ករនាំចេញលើពិភពលោក៕

ប្រតិកម្មទៅវិញ