វៀតណាមធ្វើជាប្រធានកិច្ចប្រជុំចុងក្រោយនៃក្រុមការងារនៃក្រុមប្រឹក្សាសន្តិសុខស្តីពីតុលាការអន្តរជាតិសម្រាប់អាណត្តិ ២០២០-២០២១

Chia sẻ

(VOVWORLD) - នេះជាកិច្ចប្រជុំលើកទី៤ និងចុងក្រោយដែលវៀតណាមធ្វើជាប្រធានក្នុងអាណត្តិជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ២០២០-២០២១។

វៀតណាមធ្វើជាប្រធានកិច្ចប្រជុំចុងក្រោយនៃក្រុមការងារនៃក្រុមប្រឹក្សាសន្តិសុខស្តីពីតុលាការអន្តរជាតិសម្រាប់អាណត្តិ ២០២០-២០២១ - ảnh 1លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានធ្វើជាអធិបតីសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីតុលាការអន្តរជាតិ (រូបថត៖ VOV)

នាថ្ងៃទី ១០ ខែធ្នូ លោកឯកអគ្គរដ្ឋទូត Pham Hai Anh ភារធារីវៀតណាមប្រចាំអង្គការ សហប្រជាជាតិបានដឹកនាំកិច្ចប្រជុំប្រចាំ ៦ ខែនៃក្រុមការងារក្រៅផ្លូវការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីតុលាការអន្តរជាតិ។ នេះជាកិច្ចប្រជុំលើកទី៤ និងចុងក្រោយដែលវៀតណាមធ្វើជាប្រធានក្នុងអាណត្តិជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ២០២០-២០២១។

ថ្លែងមតិក្នុងពិធីបើក លោក ឯកអគ្គរដ្ឋទូត Pham Hai Anh បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនិងស្មារតីស្ថាបនារបស់សមាជិកក្រុមការងារក្នុងការគាំទ្រយន្តការបញ្ចប់ភារកិច្ច។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ក្នុងតួនាទីជាប្រធានក្រុមការងារ វៀតណាមបានគាំទ្រជំរុញការសន្ទនារវាងក្រុមការងារជាមួយប្រធាន និងព្រះរាជអាជ្ញានៃយន្តការ ដើម្បីបំពេញភារកិច្ចនៃយន្តការដែលបានកំណត់ដោយក្រុមការងារក្រុមប្រឹក្សាសន្តិសុខ ដោយហេតុនេះជំរុញការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។

ឧបការីអគ្គលេខាធិកា Mathias បានវាយតំលៃខ្ពស់ចំពោះស្មារតីកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរបស់សមាជិកនៃក្រុមការងារ ជាពិសេសតួនាទីជាប្រធាន និងជាប្រធានរៀបចំសេចក្តីព្រាងឯកសាររបស់វៀតណាមក្នុងរយៈពេល ២ ឆ្នាំកន្លងមក ដែលបានរក្សាសកម្មភាពរបស់ក្រុមការងារ និងការសន្ទនាជាមួយយន្តការដោះស្រាយសំណុំរឿងដែលនៅសេសសល់របស់បណ្តាតុលាការអន្តរជាតិ ក្នុងបរិបទនៃស្ថានភាពស្មុគស្មាញ៕

ប្រតិកម្មទៅវិញ