វៀតណាមតែងតែគោរពកិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព​ជាមួយ​សហគមន៍​ប្រទេសនិយាយភាសាបារាំង

Chia sẻ
(VOVWORLD) - វៀតណាមមានមោទនភាពដែលជាសមាជិកនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយសាបារាំង (OIF) ហើយតែងតែគោរពកិច្ចសហប្រតិបត្តិការ សាមគ្គីភាពជាមួយសហគមន៍ក្រុមប្រទេសនិយាយភាសាបារាំង និងបណ្តាប្រទេស ដៃគូជាសមាជិក។
វៀតណាមតែងតែគោរពកិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព​ជាមួយ​សហគមន៍​ប្រទេសនិយាយភាសាបារាំង - ảnh 1គណៈប្រតិភូបានថតរូបជាមួយសិស្សសាលាបឋមសិក្សា Doan Thi Diem ក្នុងពិធីអបអរសាទរ។ រូបថត៖ nhandan.vn

នាយប់ថ្ងៃទី ២០ មីនា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបទិវាអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ២០ មិនា។ អញ្ជើញថ្លែងក្នុងពិធីនេះ អនុរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet បានអះអាងថា វៀតណាមមានមោទនភាពដែលជាសមាជិកនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយសាបារាំង (OIF) ហើយតែងតែគោរពកិច្ចសហប្រតិបត្តិការ សាមគ្គីភាពជាមួយសហគមន៍ក្រុមប្រទេសនិយាយភាសាបារាំង និងបណ្តាប្រទេស ដៃគូជាសមាជិក។ អំពីអាទិភាពនាពេលអនាគតរបស់វៀតណាមជាមួយសហគមន៍ក្រុមប្រទេសនិយាយភាសាបារាំង លោក Do Hung Viet បានសង្កត់ធ្ងន់លើខ្លឹមសារសំខាន់ៗចំនួន ៣ រួមមាន៖ ជំរុញ ពង្រីកការបង្រៀន និងប្រើប្រាស់ភាសាបារាំងនៅវៀតណាម ព្រមទាំង សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសហគមន៍នៃក្រុមប្រទេសនិយាយភាសាបារាំង និងសហការគ្នាតាមក្របខ័ណ្ឌពហុភាគីដូចជាអង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិក ដើម្បីរួមវិភាគទាននៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

រីឯខ្លួនវិញ លោក Edgar Doerig តំណាងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ OIF បានសង្កត់ធ្ងន់ថា ការចូលរួមយ៉ាងសកម្មរបស់ស្ថាប័ននិងភ្នាក់ងារសហប្រតិបត្តិការរបស់ក្រុមប្រទេសនិយាយភាសាបារាំងវៀតណាមក្នុងការពង្រឹងភាសាបារាំង និងរាល់តម្លៃដែលសហគមន៍នៃក្រុមប្រទេសនិយាយភាសាបារាំងបានចែករំលែកគឺ សាមគ្គីភាព គោរពភាពចម្រុះ និងទឹកចិត្តមេត្តាករុណា។ នាពេលខាងមុខ OIF នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការបង្រៀនភាសាបារាំង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព សមាហរណកម្មវិជ្ជាជីវៈ និងការងារយុវជនផងដែរ៕

ប្រតិកម្មទៅវិញ