វៀតណាមឈរលំដាប់ថ្នាក់ទី១ក្នុងការនាំចេញត្រីទៅកូឡុំប៊ី

Chia sẻ

(VOVworld) - វៀតណាម ជាប្រទេសដែល ឈរលំដាប់
ថ្នាក់ទី១ក្នុងចំណោមប្រទេសនាំចេញត្រីទៅកូឡុំប៊ីក្នុង
ឆ្នាំ២០១៣។

វៀតណាមឈរលំដាប់ថ្នាក់ទី១ក្នុងការនាំចេញត្រីទៅកូឡុំប៊ី - ảnh 1
អង្គភាពអាជីវកម្មនាំចេញត្រីត្រារបស់វៀតណាម


(VOVworld) - វៀតណាម ជាប្រទេសដែល ឈរលំដាប់ថ្នាក់ទី១ក្នុងចំណោម
ប្រទេសនាំចេញត្រីទៅកូឡុំប៊ីក្នុងឆ្នាំ២០១៣។ការនាំចេញរបស់វៀតណាមបន្ត
កើនឡើង ក្នុងនោះមានទីផ្សារនៅប្រទេសអាមេរិកខាងត្បូងនេះចំនួន៣៦%។
តាមទិន្នន័យនៃមជ្ឈមណ្ឌលធ្វើអាជីវកម្មលើinternet នៃកូឡុំប៊ី (CVN) បានឲ្យដឹង
ថាក្នុងឆ្នាំ២០១៣ ប្រទេសនេះ បាននាំចូលបរិមាណត្រីចំនួន៧៨ពាន់តោន ក្នុង
តំលៃជាទឹកប្រាក់ចំនួន១៨៨លានដុល្លាអាមេរិក កើនឡើង២១%ខាងបរិមាណ
ប្រៀបធៀបនឹងឆ្នាំទៅមិញ។ក្នុងនោះមានត្រីធូនា និងត្រីត្រា ដែលស្រូបយក ១៩%
និង ១៦% នៃទីផ្សារត្រីនៅប្រទេសនេះ។កេហទំព័រណ៍ dinero.com បានដកស្រង់
សម្ដីរបស់លោក Fernando Bages អ្នកជំនាញការ១នាក់ខាងការចញ្ចឹមជលផល
បានអះអាងថា ត្រីត្រានាំចូលពីវៀតណាមមានសមត្ថភាពប្រកួតប្រជែងខ្ពស់ដោយ
សារមានតំលៃ ថោកនិងគុណភាពត្រូវបានធានា៕

ប្រតិកម្មទៅវិញ