អត្ថបទនេះបានឲ្យដឹងថា ទីផ្សារ semiconductor ត្រូវបានរំពឹងថានឹងកើនឡើងពីកម្រិត ១៧,២៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ឡើងដល់ ២៦,២០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៧។ វៀតណាមគឺជាសក្ខីភាពសម្រាប់កំណើននេះ ជាពិសេសនៅពេលដែលការនាំចេញឧបករណ៍អេឡិចត្រូនិចទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០១៨មក។ បើតាមអត្ថបទនេះ វៀតណាមមានគុណសម្បត្តិអំពីតម្លៃពលកម្ម ដោយមានកម្លាំងពលករដ៏សម្បូរធូរធារ និងថ្លៃរស់នៅប្រចាំថ្ងៃទាប។ រដ្ឋាភិបាលវៀតណាមកំពុងជំរុញយ៉ាងសកម្មនូវការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ សំដៅបណ្តុះបណ្តាលវិស្វករ semiconductor ចំនួន ៥០.០០០ នាក់នៅឆ្នាំ ២០៣០។
អត្ថបទបានធ្វើសន្និដ្ឋានថា៖ ទីតាំងយុទ្ធសាស្ត្ររបស់វៀតណាម គុណសម្បត្តិថ្លៃដើម និងឧស្សាហកម្មអេឡិចត្រូនិកដែលកំពុងរីកចម្រើនបានធ្វើឱ្យវៀតណាមក្លាយជា "តារាកំពុងរះ" នៅក្នុងទីផ្សារ semiconductor សកល។ ដោយមានការគាំទ្រពីរដ្ឋាភិបាល វឌ្ឍនភាពបច្ចេកវិទ្យា និងការបង្កើនការវិនិយោគទាំងក្នុងស្រុកនិងបរទេស វៀតណាមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងអនាគតនៃឧស្សាហកម្មដ៏សំខាន់នេះ៕