គណៈប្រតិភូវៀតណាមមានស្តង់ទំនិញរបស់មន្ទីរទេសចរណ៍ទីក្រុង Da Nang ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) និងក្រុមហ៊ុន ទេសចរណ៍និងម៉ាឃីតធីញដឹកជញ្ជូន(Vietravel)ចំណុះក្រសួងគមនាគមដឹកជញ្ជូន ដើម្បីផ្សព្វផ្សាយរូបភាពប្រទេសជាតិ ក៏ដូចជាទម្រង់នៃការចងសម្ព័ន្ធជាមួយគ្នានៅក្នុងពិព័រណ៍ដ៏ធំបំផុតនៃអាស៊ីខាងត្បូងនេះ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Nguyen Thanh Hai បានចូលរួមនិងកាត់ខ្សែបូបើកស្តង់វៀតណាមនៅឯពិព័រណ៍នេះ។
ក្រុមទំនិញដែលមានការនាំចេញដ៏ធំបំផុតទៅកាន់សិង្ហបុរីគឺជា គ្រឿងម៉ាស៊ីន បរិក្ខារ ទូរស័ព្ទចល័ត និងគ្រឿងបន្លាស់គ្រប់ប្រភេទ ដោយសម្រេចបាន ២៥៥,២ លាន SGD កើនឡើង ៥០,៦២% ។ រូបថត៖ baochinhphu.vn |
នេះជាលើកទី២ហើយដែលទីក្រុង Da Nang បានចូលរួម SATTE។ លើកនេះ ទីក្រុងបាននាំមកនូវស្តង់ Da Nang FantasiCity ដោយមានសកម្មភាពជាច្រើនដូចជា៖ ការសម្តែងអាវផាយប្រពៃណី ការឆ្លងបទពិសោធន៍កាហ្វេវៀតណាម ការចាប់ឆ្នោតផ្សងសំណាង ការរូបថតCheck-in ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍។ ក្នុងអំឡុងពេលពិព័រណ៍ SATTE ទីក្រុង Da Nang បានចងសម្ព័ន្ធជាមួយក្រុមហ៊ុនអាកាសចរណ៍នានាដើម្បីពង្រឹងភាពជាដៃគូនិងបង្កើនជើងហោះហើរត្រង់ពីប្រទេសឥណ្ឌាទៅកាន់ទីក្រុង Da Nang; ទន្ទឹមនឹងនោះ ជួបជាមួយធុរកិច្ចទេសចរណ៍អាពាហ៍ពិពាហ៍ និងអ្នករៀបចំព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ ដើម្បីបើកដំណើរការទេសចរណ៍អាពាហ៍ពិពាហ៍ទៅកាន់ទីក្រុង Da Nang ឆ្នាំ ២០២៤៕