តំណាងដែលចូលរួមវគ្គបណ្តុះបណ្តាលអំពីដំណើរការឧបករណ៍បរិក្ខារវិស្វកម្មធុនធ្ងន់ឆ្នាំ២០១៨ |
វគ្គបណ្តុះបណ្តាលនេះគឺស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីភាពជាដៃគូត្រីកោណ(TPP-Triangular Partnership Project) ដោយមានការចូលរួមពីសិក្ខាកាមចំនួន ១៦ នាក់ មកពីប្រទេសប៊ូតាន់ កម្ពុជា ហ្វីជី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ទីម័រខាងកើត សិង្ហបុរីនិងវៀតណាម ក្រោមការណែនាំនិងបណ្តុះបណ្តាលរបស់អ្នកបច្ចេកទេសជប៉ុនចំនួន ២០នាក់ដែលពោរពេញទៅដោយបទពិសោធន៍លើវិស័យវិស្វកម្ម។
ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺជាជំហានលោតផ្លោះមួយ ក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសរបស់ វៀតណាម ព្រមទាំងកត់សម្គាល់នូវការរផ្លាស់ប្តូរទាំងគុណភាពនិងបរិមាណនៃសកម្ម ភាព សហប្រតិបត្តិការពហុភាគីនិយាយរួម និងការពារជាតិ សន្តិសុខនិយាយដោយ ឡែកផងដែរ៕