វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភានិយាយ​ភាសាបារាំង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ ខែកុម្ភៈ នៅទីស្នាក់ការនៃបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ(UN) នៅទីក្រុងញូវយ៉ក (អាមេរិក) ឯកអគ្គរដ្ឋទូតនិងជាប្រធានបេសកកម្មវៀតណាម លោក Dang Hoang Giang បានជួបពិភាក្សាការងារជាមួយលោក Francis Drouin ប្រធានសភានិយាយភាសាបារាំង (APF) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួន។
វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភានិយាយ​ភាសាបារាំង - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang និងលោក Francis Drouin ប្រធានសភានិយាយភាសាបារាំង (APF)។ រូបថត៖ VOV នៅអាមេរិក

ឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការរវាង APF និងរដ្ឋសភាវៀតណាមនាពេលកន្លងទៅ ដោយសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការពហុភាគីលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង APF។ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងដែរថា កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាង APF និងអង្គការសហប្រជាជាតិ នឹងជួយឱ្យ APF មានឱកាសចូលរួមកាន់តែច្រើនក្នុងការងាររបស់អង្គការសហប្រជាជាតិ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាក្នុងពិភពលោក ឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕


ប្រតិកម្មទៅវិញ