វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ថ្មី ជាង ១៨០.០០០ ករណីក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ

Chia sẻ

(VOVWORLD) - ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក វៀតណាមមានចំនួនករណីឆ្លងកូវីដ ១៩ ចំនួន ៦.៨២០.៤៥៨ ករណី។

គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១៥ ខែមីនា ដល់ម៉ោង ១៦ ថ្ងៃទី ១៦ ខែមីនា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មី ចំនួន ១៨០.៥៥៨ ករណី ដែលក្នុងនោះមាន ៦ នាក់ត្រូវបាននាំចូល និង ១៨០.៥៥២ ករណីទៀតត្រូវបានកត់ត្រាឆ្លងក្នុងស្រុកនៅក្នុងខេត្ត ឲនិងក្រុងចំនួន ៦២/៦៣ ។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក វៀតណាមមានចំនួនករណីឆ្លងកូវីដ ១៩ ចំនួន ៦.៨២០.៤៥៨ ករណី។

ក្នុងថ្ងៃដដែលនេះ អ្នកជំងឺចំនួន ១៦៧.១៦៣ នាក់បន្ថែមទៀតត្រូវបានប្រកាសថា បានជាសះស្បើយ។ ចំនួនករណីជាសះស្បើយសរុបមានចំនួន ៣.៥៤៧.៤៨៨ ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ចំនួន ៦២ នាក់ដោយសារកូវីដ ១៩។

គិតត្រឹមរសៀលថ្ងៃទី ១៦ ខែមីនា ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ២០០,៧ លានដូស។ ក្នុងនោះចំនួនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានចាក់លើកុមារអាយុពី ១២ ដល់១៧ ឆ្នាំ មានចំនួន ១៧.០៥៤.៨០៧ ដូស។ បច្ចុប្បន្ននេះ មូលដ្ឋានកំពុងជំរុញការចាក់វ៉ាក់សាំង ដោយធានានូវវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕


ប្រតិកម្មទៅវិញ