អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Tran Dinh Tung |
អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Tran Dinh Tung បានអោយដឹថា៖ បច្ចុប្បន្ននេះ ប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតថ្មីនៅវៀតណាមកំពុងត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងនិងជំរុញការអភិវឌ្ឍន៍លើគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មគាំទ្រជាដើម។ វៀតណាមនឹងផ្តោតលើការកសាងនិងអភិវឌ្ឍន៍បណ្តាញសហគ្រិននៅថ្នាក់ជាតិនិងអន្តរជាតិ។ លើសពីនេះទៅទៀត គឺជំរុញការបង្កើតមជ្ឈមណ្ឌលច្នៃប្រឌិតនៅទូទាំងប្រទេសផងដែរ។
ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក៏បានណែនាំជាមួយដៃគូសិង្ហបុរី អំពីទំហុំនិងខ្លឹមសារសំខាន់ៗនៃទិវាបុណ្យចាប់ផ្តើមអាជីវកម្មនៅវៀត ណាម ឆ្នាំ ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Ha Long (ខេត្ត Quang Ninh) នៅដើមខែធ្នូឆ្នាំ ២០១៩៕