វៀតណាម - តារាថ្មីនៃតំបន់មហាសមុទ្រឥណ្ឌូ- ប៉ាស៊ីហ្វិក

Chia sẻ
(VOVWORLD) - ដោយផ្អែកលើតួរលេខរបស់ World Economics ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ល្បឿនកំណើន ប្រចាំឆ្នាំរបស់វៀតណាមគឺជាង ៨%។
វៀតណាម - តារាថ្មីនៃតំបន់មហាសមុទ្រឥណ្ឌូ- ប៉ាស៊ីហ្វិក - ảnh 1សកម្មភាពនាំចេញ-នាំចូល នៅកំពង់ផែទឹកជ្រៅ Gemalink (Ba Ria - Vung Tau)។ រូបថត៖ Hong Dat/TTXVN

នាពេលថ្មីៗនេះ ទីភ្នាក់ងារអភិវឌ្ឍន៍ការនាំចេញរបស់រដ្ឋាភិបាលកាណាដា (EDC) បានបានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា "ធ្វើអាជីវកម្មនៅវៀតណាម៖ ទាញយកតារាកំពុងរះឡើងនៃតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក" ក្នុងនោះអ្នកជំនាញពាណិជ្ជកម្មអន្តរជាតិ សេដ្ឋវិទូ Carol Fragiskos បានសង្កត់ធ្ងន់លើ ទីតាំងយុទ្ធសាស្ត្ររបស់វៀតណាម ដែលធ្វើឲ្យទីកន្លែងនេះក្លាយទៅជាមជ្ឈមណ្ឌលចែកចាយ និងភស្តុភាដ៏ល្អប្រសើរ។ ក្នុងអត្ថបទសរសេរ អ្នកនិពន្ធបានវាយតម្លៃថា ដោយផ្អែកលើតួរលេខរបស់ World Economics ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ល្បឿនកំណើន ប្រចាំឆ្នាំរបស់វៀតណាមគឺជាង ៨%។ អ្នកនិពន្ធបានសង្កត់ធ្ងន់ថា ជាមួយនឹងតួលេខដូច្ចេះ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែល EDC បានជ្រើសរើសវៀតណាម ដើម្បីដាក់ការិយាល័យតំណាងជាបន្ត នៅតំបន់ មហាសមុទ្រឥណ្ឌូ- ប៉ាស៊ីហ្វិកឡើយ។ ការិយាល័យនេះគ្រោងបើកក្នុងត្រីមាសទី ៣ ឆ្នាំនេះ ដែលដឹកនាំដោយប្រធានតំណាងដំបូងរបស់ EDC ប្រចាំនៅវៀតណាម លោក Nathan Nelson។ លោក Nathan Nelson បានវាយតម្លៃថា បច្ចុប្បន្ននេះ វៀតណាមកំពុងវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏មានសក្តានុពលជាច្រើន។ ដូច្នេះហើយ EDC បានផ្តោតសំខាន់លើការកំណត់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផលិតកម្មជឿនលឿន សមស្របបំផុតជាមួយលទ្ធភាពរបស់កាណាដា ដើម្បីជំរុញការតភ្ជាប់ និងកសាងសមត្ថភាព៕

ប្រតិកម្មទៅវិញ