លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

Chia sẻ
(VOVWORLD) - នៅក្នុងជំនួបនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានសង្កត់ធ្ងន់ថា រដ្ឋធានីហាណូយតែងតែយកចិត្តទុកដាក់ ជំរុញសកម្មភាពសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញ។
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា - ảnh 1លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ទទួលជួបជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា (រូបថត៖ hanoimoi.com.vn)

នាថ្ងៃទី ២៥ ខែតុលា លេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុងហាណូយ លោក Dinh Tien Dung បានអញ្ជើញទទួលជួបគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា Vuong Dinh Hue។ នៅក្នុងជំនួបនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានសង្កត់ធ្ងន់ថា រដ្ឋធានីហាណូយតែងតែយកចិត្តទុកដាក់ ជំរុញសកម្មភាពសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញ និងមានបំណងថា ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ នឹងបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការគាំទ្រ និងដឹកនាំក្រសួង សាខា និងមូលដ្ឋានរបស់កម្ពុជា ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទីក្រុងហាណូយ និងរាជធានីភ្នំពេញ លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក៏ដូចជា អនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គឺជាឱកាសសម្រាប់ប្រទេសទាំងពីរពង្រឹងទំនាក់ទំនង  ឆ្ពោះទៅ ខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត ក៏ដូចជាឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដែលអាចនាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនទាំងពីរ ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងពីរ៕

ប្រតិកម្មទៅវិញ