លោកប្រធានរដ្ឋស្នើក្រុមហ៊ុន Lotte Group បន្តការវិនិយោគឲ្យបានច្រើនថែមទៀតលើគម្រោងធំៗរបស់វៀតណាម

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៣១ ខែសីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Shin Dong-bin ប្រធានក្រុមហ៊ុន Lotte Group ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

លោកប្រធានរដ្ឋស្នើក្រុមហ៊ុន Lotte Group បន្តការវិនិយោគឲ្យបានច្រើនថែមទៀតលើគម្រោងធំៗរបស់វៀតណាម - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបប្រធានក្រុមហ៊ុន Lotte Group លោក Shin Dong-bin (រូបថត៖ Thong Nhat/TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមកក្រុមហ៊ុន Lotte Group ដែលជាសាជីវកម្មធំជាងគេទី ៥ របស់កូរ៉េខាងត្បូងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលជាសសរស្តម្ភក្នុងទំនាក់ទំនងវៀតណាម-កូរ៉េកូរ៉េខាងត្បូង; សង្ឃឹមថា Lotte នឹងបន្តរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដោយខិតខំនាំយកចំណូលទ្វេភាគីឱ្យឡើងដល់ ១០០ ពាន់លានដុល្លារនាពេលឆាប់ៗនេះ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះការវិនិយោគរបស់ Lotte ដែលមានទឹកប្រាក់ជិត ៥ ពាន់លានដុល្លារនៅវៀតណាម ហើយបានចាត់ទុកនេះជាទីផ្សារធំទីបីរបស់ Lotte បន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុន ហើយស្នើឲ្យ Lotte បន្តវិនិយោគលើគម្រោងធំៗជាច្រើននៅវៀតណាម ដោយនាំមកនូវផលប្រយោជន៍សម្រាប់ទាំង Lotte និងវៀតណាមផងដែរ។ លោកប្រធានរដ្ឋក៏បានស្នើថា Lotte ផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយធានាសុខុមាលភាពរបស់កម្មករ ជាពិសេសនៅក្នុងបណ្តាញផ្សារទំនើប និង ហាងលក់រាយរបស់ Lotte ក្នុងប្រទេសវៀតណាម។ ទន្ទឹមជាមួយគ្នានោះ ចូលរួមយ៉ាងសកម្មក្នុងឱកាសរំលឹកខួបលើកទី ៣០នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀត ណាមនិងកូរ៉េខាងត្បូង។

ចំណែកលោក Shin Dong-bin ប្រធានក្រុមហ៊ុន Lotte Group បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគលើគម្រោងមួយចំនួននៅទីក្រុងហាណូយ ដែលក្នុងនោះមានបំណងចង់សាងសង់មជ្ឈមណ្ឌលផ្សារទំនើបមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ១០ លាននាក់ក្នុងមួយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ Lotte ក៏ជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការចាប់ផ្តើមអាជីវកម្មដើម្បីគាំទ្រដល់យុវជនវៀតណាម ធ្វើការវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ