លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - នេះជាលើកដំបូងដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំផ្លូវការដាច់ដោយឡែកមួយស្តីពីប្រធានបទសន្តិសុខដែនសមុទ្រ ក្នុងបរិបទនៃការកើនឡើងនូវបញ្ហាប្រឈមចំពោះសន្តិសុខដែនសមុទ្រនៅក្នុងពិភពលោក និងក្នុងតំបន់។ 
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ vov.vn)

នៅល្ងាចថ្ងៃទី ៩ ខែសីហា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ដែលជាប្រធានប្តូរវេនខែសីហាឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រ ជាជាតិ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរក ថាសំខាន់មួយនៅក្នុងសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់តាមអនឡាញរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ពង្រឹងសន្តិសុខសមុទ្រ៖ វិស័យសហប្រតិ បត្តិការអន្តរជាតិ”។

នេះជាលើកដំបូងដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំផ្លូវការដាច់ដោយឡែកមួយស្តីពីប្រធានបទសន្តិសុខដែនសមុទ្រក្នុងបរិបទនៃការកើនឡើងនូវបញ្ហាប្រឈមចំពោះសន្តិសុខដែនសមុទ្រនៅក្នុងពិភពលោកនិងក្នុងតំបន់។ នៅក្នុងសុន្ទរកថាអញ្ជើញថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញលើកឡើងអំពីគោលនយោបាយសំខាន់ៗរបស់បក្សនិងរដ្ឋស្តីពីសមុទ្រ ក្នុងនោះមានទាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្ររបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមអំពីសន្តិសុខដែនសមុទ្រ និងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ