លោកនាយករដ្ឋមន្ត្រីបានធ្វើជាអធិបតីក្នុងសន្និសីទពិភាក្សាអំពីការដោះស្រាយការលំបាកក្នុងកំណើនឥណទាន

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែធ្នូនេះ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពីដំណោះស្រាយ ដើម្បីដោះស្រាយការលំបាកលើកំណើនឥណទានសម្រាប់ផលិត កម្ម និងអាជីវកម្ម ជំរុញកំណើន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

លោកនាយករដ្ឋមន្ត្រីបានធ្វើជាអធិបតីក្នុងសន្និសីទពិភាក្សាអំពីការដោះស្រាយការលំបាកក្នុងកំណើនឥណទាន - ảnh 1លោកនាយករដ្ឋមន្ត្រីបានធ្វើជាអធិបតីក្នុងសន្និសីទពិភាក្សាអំពីការដោះស្រាយការលំបាកក្នុងកំណើនឥណទាន

ក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីដាក់ចេញប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយបង្កើនលទ្ធភាព ទទួលបានដើម ទុនឥណទាន និងជំរុញដើមទុនរបស់ធនាគារដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច ធនាគារជាតិត្រូវបន្តតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍ និងស្ថានភាពសេដ្ឋកិច្ចពិភពលោក ម្ចាស់ការ ភាពបត់បែន និងប្រកបដោយប្រសិទ្ធភាព ដោយផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងកំណើនឥណទាន ដែលផ្សាភ្ជាប់ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ធានាសមតុល្យសំខាន់ៗនៃសេដ្ឋកិច្ច សុវត្ថិភាពនៃប្រតិបត្តិការធនាគារ និងប្រព័ន្ធស្ថាប័នឥណទាន។ ពោលគឺ ត្រូវមានការគ្រប់គ្រងប្រកបដោយភាពបត់បែន និងចុះសម្រុងគ្នានៃអត្រាការប្រាក់ និងអត្រាប្តូរប្រាក់ ស្របតាមស្ថានភាពទីផ្សារ ការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និងគោលដៅគោលនយោបាយរូបិយវត្ថុ៖

“យើងមិនបន្ថយស្តង់ដារឥណទានទេ ប៉ុន្តែដោះស្រាយវាដោយភាពបត់បែនដើម្បីឱ្យសមស្របតាមស្ថានភាព។ ជំរុញខ្លាំងរាល់ឧបករណ៍ដែលទាក់ទងនឹងទីផ្សារ និងកាត់បន្ថយឧបករណ៍រដ្ឋបាលក្នុងការប្រតិបត្តិនិងគ្រប់គ្រងឥណទាន។ ជំរុញការចេញមូលបត្របំណុលសាជីវកម្ម ជំរុញគោលនយោបាយសារពើពន្ធទាក់ទងនឹងដើមទុន ថ្លៃសេវា ការវិនិយោគសាធារណៈ...។ សម្រាប់ស្ថាប័នឥណទាន បន្តកាត់បន្ថយការចំណាយ និងសម្រួលនីតិវិធី និងលក្ខខណ្ឌនៃការផ្តល់ប្រាក់កម្ចី ពង្រឹងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល ដើម្បីកាត់បន្ថយអត្រាការប្រាក់កម្ចីបន្ថែមទៀត”៕

ប្រតិកម្មទៅវិញ