លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រង គោលនយោបាយសារពើពន្ធ រូបិយវត្ថុ និងទីផ្សារមាស

Chia sẻ

(VOVWORLD) - កាលពីយប់ថ្ងៃទី ១៦ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការគ្រប់គ្រង គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់ គ្រងអតិផរណា ជំរុញកំណើន និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រង គោលនយោបាយសារពើពន្ធ រូបិយវត្ថុ និងទីផ្សារមាស - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រង គោលនយោបាយសារពើពន្ធ រូបិយវត្ថុ និងទីផ្សារមាស។ (រូបថត៖ VGP)
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ទោះបីជាស្ថានភាពពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញក៏ដោយ ប៉ុន្តែនៅក្នុង ប្រទេស ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង; កំណើនសេដ្ឋ កិច្ចល្អគួរសម; តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានធានា; ឱនភាពថវិកា បំណុល សាធារណៈ និងបំណុលរដ្ឋាភិបាលត្រូវបានគ្រប់គ្រងយ៉ាងល្អ; ជីវភាពខាងសម្ភារៈនិង ស្មារតីរបស់ប្រជាជន ស្ថានភាពនយោបាយ ការពារជាតិសន្តិសុខ សណ្តាប់
ធ្នាប់សុវត្ថិ ភាពសង្គមត្រូវបានធានា។
នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តគ្រប់គ្រងគោលនយោបាយ សារពើពន្ធ និងរូបិយវត្ថុដោយភាពម្ចាស់ការ ភាពបត់បែន មានចំណុចផ្ដោតសំខាន់; ធ្វើសមកាលកម្មឧបករណ៍គោលនយោបាយសារពើពន្ធ សម្របសម្រួលយ៉ាងជិតស្និទ្ធ សុខដុមរមនា និងសមហេតុផលជាមួយនឹងគោលនយោបាយរូបិយវត្ថុ និងគោល នយោបាយម៉ាក្រូសេដ្ឋកិច្ចផ្សេងៗទៀត។ ក្នុងនោះ ការគ្រប់គ្រង គោលនយោបាយ រូបិយវត្ថុ ត្រូវធានាភាពសុខដុមរមនា និងសមហេតុផលរវាងអត្រាប្តូរប្រាក់ និង អតិផរណាស្របតាមនិន្នាការបរិត្តផរណារបស់ពិភពលោក; បង្កើនការអនុវត្តឌីជីថល; ខិតខំសម្រេចបានកំណើនឥណទានពី ៥ ដល់ ៦% នៅក្នុងត្រីមាសទីពីរ; កាត់បន្ថយ ការចំណាយ និងបញ្ចុះអត្រាការប្រាក់កម្ចីពី ១ ដល់ ២%៕

ប្រតិកម្មទៅវិញ