លើកតម្កើង “គ្រូបង្រៀនវ័យក្មេងឆ្នើម” ទូទាំងប្រទេសចំនួន៧៥នាក់

Chia sẻ
(VOVWORLD) - នេះជាពានរង្វាន់ដែលគណៈលេខានៃមជ្ឈឹមសម្ព័ន្ធយុវជន ប្រគល់ជូនក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី២០ ខែវិច្ឆិកា ចំពោះបណ្ដា គ្រូបង្រៀនមានសញ្ជាតិវៀតណាម អាយុតិចជាង៣៥ឆ្នាំ កំពុងបំពេញការងារ បង្រៀននៅតាមសាលារៀន មូលដ្ឋានអប់រំបណ្ដុះបណ្ដាល មូលដ្ឋានអប់រំវិជ្ជា ជីវៈចំណុះប្រព័ន្ធអប់រំជាតិ។
លើកតម្កើង “គ្រូបង្រៀនវ័យក្មេងឆ្នើម” ទូទាំងប្រទេសចំនួន៧៥នាក់ - ảnh 1ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai ប្រគល់ប័ណ្ណសរសើរជូនបណ្ដាគ្រូបង្រៀនវ័យក្មេងឆ្នើមៗ (រូបថត៖ TTXVN) 

  នាយប់ថ្ងៃទី១៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ បានរៀបចំពិធីលើកតម្កើង “គ្រូបង្រៀនវ័យក្មេងឆ្នើម” ថ្នាក់មជ្ឈឹម លើកទី១ឆ្នាំ២០១៩។ នេះជាពានរង្វាន់ដែលគណៈលេខានៃមជ្ឈឹមសម្ព័ន្ធយុវជន ប្រគល់ជូនក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី២០ ខែវិច្ឆិកា ចំពោះបណ្ដា គ្រូបង្រៀនមានសញ្ជាតិវៀតណាម អាយុតិចជាង៣៥ឆ្នាំ កំពុងបំពេញការងារ បង្រៀននៅតាមសាលារៀន មូលដ្ឋានអប់រំបណ្ដុះបណ្ដាល មូលដ្ឋានអប់រំវិជ្ជា ជីវៈចំណុះប្រព័ន្ធអប់រំជាតិ។

        ក្នុងចំណោមគ្រូបង្រៀនវ័យក្មេងឆ្នើមទាំង៧៥នាក់ដែលត្រូវបានជ្រើសរើសនោះ គឺមានគ្រូបង្រៀនជាជនជាតិភាគតិចចំនួន៩នាក់។ ក្រៅពីស្នាដៃដ៏លេចធ្លោ ខាងជំនាញវិជ្ជាជីវៈនោះ គឺគ្រូបង្រៀនវ័យក្មេងឆ្នើមម្នាក់ៗ សុទ្ធតែមានសីលធម៌ ហើយលះបង់សម្រាប់បុព្វហេតុអប់រំ ឬក៏មានគំនិតផ្ដួចផ្ដើមល្អៗក្នុងការបង្រៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាអនុវត្តវិធីសាស្ត្រថ្មី នាំមកនូវប្រសិទ្ធភាពខ្ពស់ សម្រាប់សិស្សានុសិស្សនិងនិស្សិតក្នុងដំណើរការរៀនសូត្រផងដែរ។ នេះក៏ជា គំរូដែលមានឆន្ទៈដ៏ខ្លាំងក្លា ជំនះពុះពារលើការលំបាកឧបសគ្គទាំងអស់ដើម្បី បន្តប្រកបការងារអប់រំ។

        តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai បានអះអាងថា បក្ស រដ្ឋវៀតណាមជានិច្ចកាល ចាត់ទុក ការអប់រំបណ្ដុះបណ្ដាលគឺជាគោលនយោបាយចម្បង។ ការវិនិយោគ សម្រាប់អប់រំ ក៏ជាការវិនិយោគសម្រាប់ការអភិវឌ្ឍ លើកកំពស់ចំណេះដឹងរបស់ ប្រជាជន បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស និងបំប៉ន់អ្នកមានទេពកោសល្យ ផងដែរ៕

ប្រតិកម្មទៅវិញ